តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង នារសៀលថ្ងៃទី ២៣ តុលា ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង លោក Matamela Cyril Ramaphosa បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាមចាប់ពីថ្ងៃទី ២៣ និងទី ២៤ ខែតុលា។
នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញជាអធិបតីក្នុង ពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋចំពោះប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Matamela Cyril Ramaphosa។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខ រដ្ឋអាហ្រ្វិកខាងត្បូង មកវៀតណាមក្រោយរយៈពេលជិត ២០ ឆ្នាំ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និង ជាក់ស្ដែង។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ លឿង គឿង និង លោកប្រធានាធិបតី Matamela Cyril Ramaphosa បានជួបគ្នាក្នុងរយៈពេលដ៏ខ្លី បន្ទាប់មកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារ ដោយវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយស្នើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕







