• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួម​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ទិវា​បង្កើត​មហា​វិទ្យា​ល័យ​សេដ្ឋកិច្ច​


ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៦ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)​មហា​វិទ្យាល័យ​សេដ្ឋកិច្ច​ទីក្រុង​ហូជីមិញ​ បានរៀបចំ​ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​៤០ ទិវាបង្កើត (ថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៧៦ - ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦)។ ថ្លែងមតិនៅទីនេះ​ប្រធានរដ្ឋ​ លោក Tran Dai Quang បាន​លើក​សរ​សើរ​សមិទ្ធិ​ផល ស្នា​ដៃឆ្នើ​ម​ ដែលមហា​វិទ្យាល័យ​សេដ្ឋកិច្ច​ទីក្រុង​ហូជីមិញ​ទទួល​បាន ក្នុ​ងរយៈពេល​៤០ឆ្នាំ​កន្លង​ទៅ។ ស្ដី​អំពី​ភារ​​កិច្ច​ខាង​មុខ ប្រធាន​រដ្ឋ លោក Tran Dai Quang បានអោយដឹងថា៖

​“​សាលាត្រូវជំរុញខ្លាំងការងារស្រាវជ្រាវវិទ្យាសាស្ត្រ តាមទិសបណ្ឌិតសភា និងប្រ​កាស​អន្តរជាតិ​កសាង​សាលា​អោយ​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ស្ដី​អំពី​សេដ្ឋកិច្ច ធរកិច្ច អាជីវកម្ម​ ច្បាប់​ មានគុណភាព​ខ្ពស់ មាន​កំរិត​តំបន់​ និងអន្តរជាតិ។​ រួមសហការ​ជិតស្និទ្ធ​ជាមួយ​គ្រប់​ក្រសួង​ ស្ថាប័ន និង​តំបន់ បង្កើន​ការ​ប្រមូល​ផ្តុំ​អ្នក​​វិទ្យាសាស្ត្រ​ អ្នកជំនាញការ អ្នកវិភាគ ស្រាវជ្រាវ និង​កំណត់គោលនយោបាយ​ នៅក្នុង​និង​ក្រៅប្រទេស បំរើការ​អភិវឌ្ឍន៍​ របស់ទីក្រុងហូជីមិញ ខេត្តនិងទីក្រុងផ្សេងៗ នៅ​តំបន់​វាល​សណ្ដទន្លេ Cuu Long និង​សហគមន៍​​អង្គភាព​អាជីវកម្ម៕”

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top