• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទលើកតម្កើងប្រធានសហជិពថ្នាក់មូលដ្ឋានដ៏ឆ្នើម


ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៨  ​នៅរដ្ឋធានី​ហាណូយ អគ្គសម្ព័ន្ធពល​ករវៀត​ណាម បានរៀប​ចំ​សន្និសីទ​លើក​តម្កើង ប្រធានសហជិពថ្នាក់មូលដ្ឋា​ន ដែលមានស្នាដៃដ៏ឆ្នើមជាង​គេក្នុង​ការ​ងារ។

អញ្ជើញ​ចូលរួមពិធីនេះ​មានប្រធានរដ្ឋលោក Tran ​Dai Quang ថ្នាក់ដឹកនាំក្រសួង​​​ស្ថាប័ន​នានា និង​ប្រធាន​សហជិព​ថ្នាក់មូលដ្ឋាន​ដ៏ឆ្នើមចំនួន​៧០​រូប។
 
ថ្លែងមតិនៅទីនេះ ប្រ​ធានរដ្ឋលោក Tr​an Dai Quang បានលើកច្បាស់ថា ប្រធា​នសហជិព​ទាំង​៧០រូបដែល​ត្រូវបាន​លើក​តម្កើង​នេះ សុទ្ធតែជាគំរូដ៏ភ្លឺស្វាង​ ដោយបង្ហាញនូវស្មាតី ការទ​ទួលខុ​សត្រូវ ឫទ្ធានុភាព និងបញ្ញា​របស់​បណ្ដាជំនាន់​ កម្មាភិបាលសហជិពវៀតណាម ​ដែលបាននិងកំពុងរួមដំណើរ​ជាមួយប្រជា កសិក​រ កម្មករ បញ្ញាវ័ន្ត​ អាជីវករ​និងប្រជាជាតិទាំងមូល ក្នុង​ការកសាង​និងការពារ មា​តុប្រទេស​។ លោក​ប្រធាន​រដ្ឋ​អញ្ជើញ​មាន​ប្រសាស​ន៍​ថា៖
​ 
“ចាំ​បាច់ត្រូវស្វែងរក បណ្ដុះបណ្ដាល ហត់ពត់លត់ដំក​ម្មាភិបាលសហជិព​ ថ្នាក់​មូលដ្ឋាន ជាពិសេស​គឺប្រធា​នសហជិព​ថ្នាក់មូលដ្ឋាន​នៃសហគ្រាស ក្រៅរដ្ឋនិងសហគ្រាសមានទុនវិនិយោគពីប​រទេស។ ផ្លាស់ប្ដូរថ្មីខ្លឹ​មសារ វិធី​សាស្ត្រ​បណ្ដុះបណ្ដាលកម្មាភិបាលអំពី​ការយ​ល់ដឹ​ងនយោបាយ គោល​នយោបាយ​ ច្បាប់ និងសមត្ថភាព​ជំនាញជា​ដើម​”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top