នារសៀលថ្ងៃទី៦ ខែសីហា ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន អន្តរជាតិ Quatro de Fevereiro រដ្ឋធានី Luanda ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ ប្រទេសអង់ហ្គោឡា តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក João Manuel Gonçalves Lourenço និងលោកជំទាវ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ លឿង គឿង គ្រោងនឹងជួបពិភាក្សា ជាន់ខ្ពស់ជាមួយលោកប្រធានាធិបតី João Manuel Gonçalves Lourenco; ជួបសវនាការជាមួយលោកស្រីប្រធានរដ្ឋសភា Carolina Cerqueira; ធ្វើការជាមួយថ្នាក់ ដឹកនាំនៃចលនាប្រជាជនរំដោះអង់ហ្គោឡា; ជួបជាមួយសហគមន៍ជនវៀតណាមនៅ អង់ហ្គោឡា និងចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។ ជាពិសេស លោកប្រធានរដ្ឋនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅ រដ្ឋសភាអង់ហ្គោឡា តាមនោះផ្ញើរសារគោលនយោបាយអំពីវៀតណាមដែលមាន បំណងចង់រួមចំណែកកាន់តែច្រើនក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចសកល និង អរិយធម៌មនុស្សជាតិ។
កាលពីថ្ងៃទី៦ ខែសីហា សារព័ត៌មានអង់ហ្គោឡាបានបង្ហោះព័ត៌មានជាបន្ត បន្ទាប់អំពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ នៅ
អង់ហ្គោឡា។ ទីភ្នាក់ងារសារព័ត៌មាន Angop បានឲ្យដឹងថា ប្រទេសអង់ហ្គោឡា និងវៀតណាមបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ សំខាន់ៗជាច្រើន ដូចជាពិធីសារស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេស ទាំងពីរក្នុងឆ្នាំ ២០០២; ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឆ្នាំ ២០០២; កិច្ចព្រមព្រៀងស្តីពីការលើកលែងលិខិតឆ្លងដែនការទូត និងផ្លូវការក្នុងឆ្នាំ ២០០៨; ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម និងសម្ព័ន្ធក្រុមហ៊ុន Sonangol របស់អង់ហ្គោឡាក្នុងឆ្នាំ ២០០៨៕