• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចដ៏ឱឡារិកស្វាគមន៍ប្រធានាធិបតីអាល្លឺម៉ង់

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ប្រធានាធិបតីសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកជំទាវ Elke Büdenbender បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមករា តាមការអញ្ជើញរបស់ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ធ្វើពិធីត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VOV)

ប្រធានាធិបតី Frank-Walter Steinmeier ធ្លាប់បានមកបំពេញទស្សន កិច្ចនៅវៀតណាមពីរដង (ខែមីនា ឆ្នាំ ២០០៨ ក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងខែ តុលា ឆ្នាំ ២០១៦ ក្នុងនាមជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស)។ នេះក៏ជា ដំណើរទស្សនកិច្ចលើកទី២របស់ប្រធានាធិបតីអាល្លឺម៉ង់មកកាន់វៀតណាមក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់ផងដែរ។

នារសៀលថ្ងៃដដែល នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចដ៏ឱឡារិក ស្វាគមន៍ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់លោក Frank-Walter Steinmeier និងលោកជំទាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។

ដើម្បីបង្ហាញការគោរពចំពោះដំណើរទស្សនកិច្ចនេះ ក្នុងពិធីបដិសណ្ឋារកិច្ច ប្រទេសម្ចាស់ផ្ទះវៀតណាមបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ដើម្បីស្វាគមន៍ប្រធានា ធិបតី លោក Frank-Walter Steinmeier និងលោកជំទាវ។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច មេដឹកនាំទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ ប្រទេសទាំងពីរជួបពិភាក្សា ការងារ ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនាពេលកន្លងមកព្រមទាំងស្នើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិ ការនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

Top