• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួល​ជួប​អគ្គលេខា​ធិការ​សម្ព័ន្ធ​សហជីព​ពិភព​លោក​


ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖laodong)

នាថ្ងៃទី៥ ខែមិនា ឆ្នាំ​២០១៦ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang បាន​ទទួល​ជួប​សន្ទនា​ជាមួយ​គណៈ​ប្រតិភូ​ សម្ព័ន្ធសហជីពពិភពលោក​ដឹកនាំ ដោយលោកអគ្គលេខាធិការសម្ព័ន្ធ George Mavrikos ដែល​អញ្ជើញមកវៀត​ណាម​ចូលរួ​មសន្និ​សីទ​ក្រុម​ប្រឹក្សា​ប្រធាន​សម្ព័ន្ធ​សហជីព​ពិភព​លោក​នៅទី​ក្រុង​​ហាណូយ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែមិនា។ នៅទីនេះ លោក Truong Tan Sang បាន​ស្វាគមន៍​ការ​ដែល​សម្ព័ន្ធ​សហជីព​ពិភពលោក​ជ្រើស​រើស វៀតណាមជាទីកន្លែង​រៀបចំ​សន្និ​សីទ​មុន​នឹង​មហា​សន្និ​បាត​សហជីព​ពិភពលោក​លើក​ទី​១៧ ហើយចាត់​ទុកនេះជាកិត្តិ​យស ព្រមទាំងជាការលើកទឹកចិត្ត​ដ៏ធំធេង ចំពោះ​វណ្ណៈ​កម្មករ​ពលករ និងប្រជាជនវៀតណាម។ លោកប្រធានរដ្ឋបានវាយ តំលៃខ្ពស់ការខំប្រឹង​ប្រែង​របស់​សម្ព័ន្ធ​សហជីព​ពិភពលោក ក្នុងការតស៊ូការពារសិទ្ធិនិងផលប្រយោជ​ន៍ស្រប​ច្បាប់​របស់​ពលករ​នៅលើទូទាំង​ពិភព​លោក​ ព្រមទាំ​ង​វាយតំលៃខ្ពស់​ចំពោះ​ទំនាក់​ទំនង​ប្រពៃណី រវាងសហជីពវៀតណាមជាមួយ​សម្ព័ន្ធ​សហជីព​ពិភព​លោ​ក​ផង​ដែរ។​ ជំនួសមុខឲ្យគណៈប្រតិភូសម្ព័ន្ធសហជីព​ពិភពលោក លោក George Mavikos បានសង្កត់​ធ្ងន់​ថា សម្ព័ន្ធសហជីពពិភពលោកបាន​មានទំនាក់​ទំនងដ៏ស្អិតរមួត​ជ្រាល​ជ្រៅនិង​យូរអង្វែង​ជា​មួយ​​​​សម្ព័ន្ធ​សហជីព​ពលករ​វៀតណាម ជាមួយវណ្ណៈ​កម្មករ​និងប្រជាជន​វៀត​ណាម។ លោក​អគ្គលេខាធិ​ការ​ជឿ​ជា​ក់​ថា នាពេលខាង​មុខ វៀតណាមនឹងទទួលបានជោគជ័យជាច្រើន ថែមទៀតលើវិស័យនោយបាយ​សេដ្ឋកិច្ច វប្បធម៌​និងទំនាក់​ទំនង​អន្តរជាតិ៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top