• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅវិហារវីរៈយុទ្ធជនពលីនៅផ្លូវលេខ ២០ Quyet Thang

លោកប្រធានរដ្ឋក៏បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ជនជាតិភាគតិច និងគ្រួសារគោលនយោបាយនៅស្រុក Bo Trach។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅវិហារវីរៈយុទ្ធជនពលី (រូបថត៖ VNA)  

នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅខេត្ត Quang Binh ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញទៅអុជធូប និងថ្វាយផ្កានៅវិហារវីរៈយុទ្ធជនពលី នៅផ្លូវលេខ ២០ Quyet Thang ឃុំ Tan Trach ស្រុក Bo Trach។ លោកប្រធានរដ្ឋក៏បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ជនជាតិភាគតិច និងគ្រួសារគោលនយោបាយនៅស្រុក Bo Trach។ នៅក្នុងជំនួបសំណេះសំណាល លោកប្រធានរដ្ឋបានលើកច្បាស់ថា បក្ស រដ្ឋ និងប្រជាជនទទួលស្គាល់ និងតបស្នងសងគុណចំពោះការលះបង់ និងពលីកម្មដ៏ធំធេងរបស់ជនរួមជាតិនៃបណ្ដាជនជាតិភាគតិចនៅស្រុក Bo Trach ក្នុងការតស៊ូប្រឆាំងអាមេរិក ជួយសង្គ្រោះប្រទេសជាតិ។ លោកប្រធានរដ្ឋបានឲ្យដឹងថា៖ “ខ្ញុំស្នើឱ្យក្រសួង ស្ថាប័នមជ្ឈឹម ស្រុក Bo Trach ខេត្ត Quang Binh យកចិត្តទុកដាក់ដោះស្រាយបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជន ជាពិសេសគឺអនុវត្តន៍ឱ្យបានល្អនូវកម្មវិធីជនរួមជាតិនៅតំបន់ព្រៃភ្នំរបស់បក្ស និងរដ្ឋ។ គណៈកម្មាធិការឃុំ-ស្រុកចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ប្រជាជន ព្រមទាំងផ្ទៀងស្ដាប់ បំណងប្រាថ្នារបស់ប្រជាជន”។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្ពស់ផ្លូវលេខ ២០ Quyet Thang និងផ្គត់ផ្គង់អគ្គិសនីដល់ឃុំចំនួន ២ គឺ Tan Trach និង Thuong Trach ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top