ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប៉េរូ (១៩៩៤-២០២៤) ដែលជាព្រឹត្តិការដ៏សំខាន់ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីចាប់ពីវិស័យនយោបាយ-ការទូតរហូតដល់សេដ្ឋកិច្ច- ពាណិជ្ជកម្ម; នេះជាឱកាសប្រវត្តិសាស្ត្រ និងជាកម្លាំងចលករដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ រួមចំណែកក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យដ៏មានសក្តានុពល ហើយឆ្ពោះទៅរកការនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ៕