• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ៖«សក្តានុភាពទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននៅធំធេង»


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ៖
«សក្តានុភាពទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននៅធំធេង» (VNA)

អញ្ជើញឆ្លើយសម្ភាសនៃកាសែតជប៉ុន Yomiuri ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ព្រះចៅអធិរាជ្យជប៉ុន Akihito និងព្រះអធិរាជ្យានី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖ សក្តានុភាពដើម្បីបង្កើនទំនាក់ទំនងមិត្តភាពរវវាងវៀតណាមនិងជប៉ុនលើគ្រប់ វិស័យគឺនៅធំធេងណាស់ក្នុងពេលដែលប្រទេសទាំងពីរមានប្រៀបខ្លាំងដែលអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ លើវិស័យសេដ្ឋកិច្ច វៀតណាមនិងជប៉ុននឹងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគសហការ ដើម្បីប្រើប្រាស់ប្រភពទុន ODA របស់ជប៉ុនប្រកបដោយប្រសិទ្ធភាពក្នុងបណ្ដាគំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយនាំបណ្ដាគំរោងការណ៍នេះក្លាយទៅជានិមិត្តរូបរបស់ការជោគជ័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពោរពេញទៅដោយសក្តានុភាពដូចជា៖ កសិកម្មស្អាតបច្ចេកវិទ្យាខ្ពស់ពលកម្មវប្បធម៌និងការជួបប្រាស្រ័យប្រជាជនសំដៅបង្កើនទំនុកទុកចិត្តនិងការយល់ដឹងទៅ​វិញ​ទៅមកគ្នារវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ជប៉ុន៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ពូនជ្រុំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជា

ពូនជ្រុំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជា

លោក Doan Minh Huan បានសង្កត់ធ្ងន់ថា ការបង្កើនការផ្លាស់ប្តូរ ការរៀនសូត្រ និងការជួបប្រាស្រ័យគ្នាដោយផ្ទាល់រវាងកម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី គឺមានអត្ថន័យយូរអង្វែងសម្រាប់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេស។

Top