• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាសហករណ៍គំរូទាំងពីរនៅខេត្ត Ninh Binh

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាសហករណ៍ផលិតកម្ម និងសេវាកម្ម Sinh Duoc នៅស្រុក Gia Vien ខេត្ត Ninh Binh (រូបថត៖ VNA)


នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាសហករណ៍ផលិតកម្ម និងសេវាកម្មគ្រឿងភាជន៍ Bo Bat (ឃុំ Yen Thanh ស្រុក Yen Mo) និងសហករណ៍ Sinh Duoc នៅស្រុក Gia Vien ខេត្ត Ninh Binh។

លោកប្រធានរដ្ឋបានស្នើឱ្យស្រុក Yen Mo និងស្រុក Gia Vien និងសម្ព័ន្ធសហករណ៍ខេត្ត Ninh Binh បន្តយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលដល់សហករណ៍ធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ពង្រីកទ្រង់ទ្រាយក្នុងនោះជួយឧបត្ថម្ភអំពីទុន ដីធ្លី  បណ្តុះបណ្តាលជំនាញ និង ផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារ ដោយនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ ជួយសហករណ៍ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបង្កើតផលិតផលដែលមានគុណភាព ពោលគឺមិនត្រឹមតែឆ្លើយតបនឹងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top