• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី

នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងភរិយាបានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីប្រទេសរុស្ស៊ី វិលត្រឡប់មកមាតុ ប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
 

ពិធីជូនដំណើរលោកប្រធានរដ្ឋ  Nguyen Xuan Phuc និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo ទីក្រុងម៉ូស្គូ (រូបថត៖ Thong Nhat/TTXVN)


ជាមួយនឹងសកម្មភាពប្រមាណ ៣០ របស់លោកប្រធានរដ្ឋ និងសកម្មភាពជាច្រើនរបស់ក្រសួង ស្ថាប័ននានា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បាននាំមកនូវលទ្ធផលល្អប្រសើរលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។

ក្នុងនោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin មានរយៈពេលជិត ៤ ម៉ោង ដោយពិភាក្សាអំពីបញ្ហាសំខាន់ៗចំនួន ២០ ក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរបានចង្អុលបង្ហាញចំណុចខ្វះខាតមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការចេញ សេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី រហូតដល់ឆ្នាំ២០៣០ សំដៅដឹកនាំកិច្ចសហប្រតិបត្តិការប្រកបដោយភាពជឿជាក់យ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mishustin, ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោក Matvienko និងអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី-ប្រធានគណបក្ស United Russia លោក Medvedev ... ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានទទួលជួបប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីផងដែរ។

មុននោះ នាថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបថ្នាក់ដឹកនាំសហគ្រាសរុស្ស៊ីជួរមុខនៅរុស្ស៊ីដែលសហការជាមួយវៀតណាម រួមមាន មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី, Gazprom Group, និង Novatek, Systema, Miratorg។

ក៏នារសៀលថ្ងៃទី២ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំក្រសួងមួយចំនួនរបស់វៀតណាមនិងរុស្ស៊ី បានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកាសអំពីជើងហោះ ហើរត្រង់ដំបូងទៅកាន់អឺរ៉ុបរបស់ Vietjet Air ជាមួយនឹងផ្លូវហោះហើរចំនួន ៣ តភ្ជាប់រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងទីក្រុងញ៉ាត្រាង ជាមួយរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ចាប់ពីពាក់កណ្តាល ឆ្នាំ ២០២២។

ជាមួយនឹងទំនាក់ទំនងមិត្តភាព និងភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក៏បានចំណាយពេលជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់សមាគម និងអង្គការមហាជនរបស់រុស្ស៊ី ដូចជាសមាគមអតីតយុទ្ធជនរុស្ស៊ី សមាគមមិត្តភាពរុស្ស៊ី-វៀតណាម និងជួបសំណេះសំណាលជាមួយបុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាមនៅរុស្ស៊ីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top