• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋ លោក លឿង គឿងនិងគណៈប្រតិភូសភាទីក្រុងហូជីមិញបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយម្ចាស់បោះឆ្នោតនៅទីក្រុងហូជីមិញ (រូបថត៖ VOV)

នៅទីនេះ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ប្រទេសជាតិកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លា ទាំងរបៀបរបប ធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងទស្សនវិស័យ ការត្រិះរិះ និងវិធីសាស្ត្រថ្មី។ ទាក់ទិននឹងទីក្រុងហូជីមិញ លោកប្រធានរដ្ឋសង្ឃឹមថា ជាមួយនឹងតួនាទី និងបទពិសោធន៍ ទីក្រុងនឹងបន្តចាប់យកឱកាស និងមានដំណោះស្រាយសមស្រប ដើម្បីលើកកំពស់តួនាទីត្រួសត្រាយផ្លូវក្នុងការអនុវត្តគោលនយោបាយមានលក្ខណៈបដិវត្តន៍និងប្រវត្តិសាស្ត្ររបស់បក្សនិងរដ្ឋនាពេលបច្ចុប្បន្ន។

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទៅដាក់កម្រង់ផ្កានៅទីតាំងបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិ Nga Ba Giong (ឃុំ Xuan Thoi Thuong ស្រុក Hoc Mon); អញ្ជើញទៅទស្សនានិងជូនអំណោយដល់វីរៈបុរសកងកម្លាំងប្រដាប់អាវុធ To Van Duc អ្នកដែលបានចំណាយពេលយុវជនរបស់ខ្លួននៅជាប់ផ្លូវរូងក្រោមដី Cu Chi៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top