ព័ត៌មាន
ប្រធានរដ្ឋលោក លឿង គឿង ទទួលជួបសវនាការជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងឱកាសចូលរួមសប្តាហ៍កំពូល APEC ២០២៤
ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង
គឿងបានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង; វាយតម្លៃថា ប្រទេសទាំងពីរបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្ត
មានប្រសិទ្ធភាពនិងសំខាន់របស់គ្នាទៅវិញទៅមកក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម
វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។
រីឯខ្លួនវិញ
លោកប្រធានាធិបតី Yoon Suk Yeol បានជូនពរលោកប្រធានរដ្ឋលឿង
គឿងចំពោះមុខតំណែងថ្មី; អះអាងថា
នឹងបន្តចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគំនិតផ្តួចផ្តើមសាមគ្គីភាពអាស៊ាន-កូរ៉េខាងត្បូង
និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង។
ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ
ភាគីទាំងពីរបានឯកភាពរក្សាជាប្រចាំនូវការផ្លាស់ប្តូរគណៈប្រតិភូ
និងទំនាក់ទំនងជាន់ខ្ពស់នៅគ្រប់កម្រិត; ចែករំលែកភ្លាមៗនូវស្ថានភាពរបស់ប្រទេសនីមួយៗ
និងពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក; បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ភាគីទាំងពីរក៏បានឯកភាពសហការយ៉ាងជិតស្និទ្ធលើបញ្ហាអន្តរជាតិ
និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងបន្តគាំទ្របេក្ខភាពគ្នាទៅ
វិញទៅមកនៅយន្តការសហប្រតិបត្តិការពហុភាគី និងអង្គការអន្តរជាតិ៕