នារសៀលថ្ងៃទី១៦ ខែវិច្ឆិការ (ម៉ោងក្នុងតំបន់) លោកប្រធានរដ្ឋ លឿង គឿងនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងលីម៉ា បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី សាធារណរដ្ឋប៉េរូ និងចូលរួមសប្តាហ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៤។
ប្រធានរដ្ឋ លោក លឿង គឿង បានចាកចេញពីរដ្ឋធានីលីម៉ា បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២៤ (រូបថត៖ TTXVN)
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីអត្ថន័យ
និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោក Bui Thanh
Son បានសង្កត់ធ្ងន់ថា
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានរដ្ឋនៅប្រទេសឈីលីនិងប៉េរូបានផ្សព្វផ្សាយសារសំខាន់មួយ
ទៅកាន់មិត្តអន្តរជាតិ ជាពិសេសជាមួយបណ្តាប្រទេសនៅអាមេរីកឡាទីននិងតំបន់ការីបៀន
អំពីគោលនយោបាយការបរទេសខ្ជាប់ខ្ជួនរបស់ វៀតណាមដោយតែងតែយកចិត្តទុកដាក់ដល់ប្រទេស
ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ក្នុងនោះមានទាំងប្រទេសឈីលី និងប៉េរូផងដែរ។
ដំណើរទស្សនកិច្ចនេះបង្ហាញថា ទស្សនវិស័យសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងប្រទេសទាំងពីរមានភាពភ្លឺស្វាង។
ការបង្កើនទំនាក់ទំនងជាមួយប្រទេសអាមេរិកខាងត្បូងទាំងពីរនេះ
ក៏នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការបើកទូលាយទំនាក់ទំនង
កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត។
ការចូលរួមរបស់លោកប្រធានរដ្ឋ
និងគណៈប្រតិភូវៀតណាមក្នុងសប្តាហ៍កំពូលនៃកិច្ចប្រជុំ APEC បន្តអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ APEC
និងការត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកបន្ថែមទៀតដល់សន្តិភាព
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអាស៊ី - មហាសមុទ្រប៉ាស៊ីហ្វិក និងពិភពលោក
ក្នុងនោះមានការដែល វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC ២០២៧ គឺជាសក្ខីកម្មជាក់ស្តែង។
ការចែករំលែករបស់លោកប្រធានរដ្ឋនៅឯកិច្ចប្រជុំកំពូល APEC ជាថ្មីម្តងទៀតបានបញ្ជូនសារដ៏រឹងមាំអំពីវៀតណាមឈានចូលយុគសម័យថ្មី
យុគសម័យស្ទុះឈានទៅមុខ ប្រទេសវៀតណាមមួយប្រកបដោយភាពច្នៃប្រឌិត
និងជាគោលដៅនាំមុខគេសម្រាប់វិនិយោគិនអន្តរជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម