• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាង

នាព្រឹកថ្ងៃទី៩ ខែមករា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្ត តែង តាំង និងប្រគល់ភារកិច្ចជូនចំពោះ ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសអាណត្តិ ២០២៤-២០២៧។

ក្នុងវគ្គតែងតាំងលើកនេះ មានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចំនួន១៨រូប ឯកអគ្គរដ្ឋទូត និងអគ្គកុងស៊ុលចំនួន៨រូប តំណាងឱ្យប្រទេសវៀតណាមនៅក្នុងបណ្តាប្រទេស និងអង្គការអន្តរជាតិនានាលើទ្វីបទាំង៥។

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញថតរូបជាមួយឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស (រូបថត៖ VNA)

ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋបានស្នើឱ្យស្ថានទូត និងប្រធានស្ថាប័នតំណាងត្រូវអនុវត្តន៍និងប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយ គោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋលើគ្រប់វិស័យ ជាពិសេសកិច្ចការបរទេស និងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីស្ថានភាពរបស់ប្រទេសជាតិ។ លើសពីនេះ ត្រូវក្តាប់ឲ្យបានរឹងមាំនូវស្ថានការណ៍ក្នុងតំបន់ដែលខ្លួនត្រូវបំពេញបេសកកម្ម តាមនោះ ធ្វើការវាយតម្លៃ និងផ្តល់ប្រឹក្សាជូនបក្ស និងរដ្ឋ ដើម្បីមានការប្រតិបត្តិសមស្រប ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសម្ចាស់ផ្ទះ កុំឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងជនជាតិ។ ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងត្រូវកំណត់នូវភារកិច្ច និងតួនាទីសំខាន់ៗ ជាទីបង្អែកដែលអាចទុកចិត្តបាន  និងបង្កើតលក្ខខណ្ឌអំណោយផលជួយពលរដ្ឋ វៀតណាមនៅប្រទេសសាមី ក៏ដូចជាជនជាតិវៀតណាមនៅបរទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top