ព័ត៌មាន
ប្រធានរដ្ឋលោក Tran Dai Quang ត្រួតពិនិត្យការងារត្រៀមរៀបចំសប្តាហ៍ជាន់ខ្ពស់ APEC២០១៧នៅទីក្រុង Da Nang
ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ Việt Cường/VOV)
នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងក្រុមការងារបាន អញ្ជើញទៅត្រួតពិនិត្យសំណង់បំរើសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧។ នៅទីនេះ លោក Tran Dai Quang បានលើកច្បាស់ថា ការងាត្រៀមរៀបចំ ឆ្នាំ APEC ២០១៧ ជាចំណុចសំខាន់ក្នុងទំនាក់ទំនង កិច្ចការបរទេសរបស់ប្រទេសជាតិ ក្នុងសម័យកាលថ្មី សម្តែងគោលមាគ៌ាម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិរបស់បក្ស និងរដ្ឋវៀតណាម ហើយនេះក៏ជាឱកាសដើម្បីប្រទេសជាតិ បង្កើនវិស័យការទូតពហុភាគី និងធ្វើឲ្យស៊ីជម្រៅថែមទៀត ជាមួយដៃគូជួរមុខក្នុងតំបន់និង លើពិភពលោកនាំមកផលប្រយោជន៍ជាក់ស្តែង និងលើកកំពស់ឋានៈអន្តរជាតិរបស់ប្រទេសជាតិផងដែរ។ លោក Tran Dai Quang បានស្នើឲ្យអនុគណៈកម្មការនៃគណៈកម្មាធិការជាតិ APEC ២០១៧និងទីក្រុង Da Nang គប្បីជម្រុញខ្លាំងល្បឿនកសាងនិងធានាសម្រេចតាមកាលកំណត់រាល់សំណង់ជាពិសេសគឺព្រលានយន្តហោះ Da Nang។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើតម្រូវការធានាដាច់ខាតសន្តិសុខ និង សុវត្ថភាពសម្រាប់សប្តាហ៍ជាន់ខ្ពស់ ជាពិសេស ជម្រុញការផ្សព្វផ្សាយឲ្យប្រជាជន មានមនសិការត្រឹមត្រូវអំពីសារៈសំខាន់នៃឆ្នាំ APEC ២០១៧ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម