ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបសំណេះសំណាលជាមួយអាជីវកឆ្នើម ១១៥ នាក់នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ នេះជាបណ្តាសហគ្រាស អាជីវករឆ្នើម ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ថ្លែងមតិ ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យសហគ្រាស អាជីវករ ត្រូវខិតខំប្រឹងប្រែងកសាងពាណិជ្ជសញ្ញាវៀតណាមលើឆាកអន្តរជាតិ។ លោក អញ្ជើញផ្តល់អនុសាសន៍ថា៖
“ខ្ញុំមានបំណងថា សហគ្រាសនិងអាជីវករវៀតណាមនឹងម្ចាស់ការកសាងកម្មវិធី សកម្មភាពជាក់ស្តែង ជាពិសេសយកចិត្តទុកដាក់ដល់យុទ្ធសាស្ត្រផលិតកម្ម ធ្វើអាជីវកម្មនិងអភិវឌ្ឍន៍ទីផ្សារ។ ទន្ទឹមជាមួយគ្នានោះ លើកកំពស់លទ្ធភាពប្រគួតប្រជែងដោយឥតឈប់ឈរ ដើម្បីអះអាងពាណិជ្ជសញ្ញាវៀតណាមលើទីផ្សារអន្តរជាតិ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម