ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ចនៅខេត្ត Quang Ninh អញ្ជើញចូលរួមអបអរសាទរខួបលើកទី ៦០ នៃការបង្កើតខេត្ត នាព្រឹកថ្ងៃទី ២៨ ខែតុលា ប្រធានរដ្ឋ លោក Vo Van Thuong និងគណៈប្រតិភូបានទៅសួរសុខទុក្ខកងទ័ព និងប្រជាជនស្រុក កោះ Co To (ខេត្ត Quang Ninh)។ ជាស្រុកកោះស្ថិតនៅតំបន់ព្រំដែនភាគឦសាននៃមាតុប្រទេស Co To ដើរតួនាទីយុទ្ធសាស្ត្រសំខាន់ក្នុងកិច្ចការពារ និងជាទីតាំងការពារច្រកទ្វារភាគខាងជើង។
នៅទីនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានកោតសរសើរគណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជននៅលើកោះនេះ អស់រយៈពេលជាច្រើនឆ្នាំ ដែលបានច្បាមជាប់សមុទ្រ ការពារកោះ កសាង និងអភិវឌ្ឍន៍ស្រុកកោះសម្បូរធូរធាអំពីសេដ្ឋកិច្ច និងខ្លាំងមាំមួនពីសន្តិសុខការពារជាតិ។ រូបរាងនៃស្រុកកោះបានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ លោកប្រធានរដ្ឋសង្ឃឹមថា កងទ័ព និងប្រជាជននៅលើកោះតែងតែរួបរួមគ្នា និងយល់ដឹងយ៉ាងច្បាស់អំពីគោលជំហរ និងសារៈសំខាន់របស់ស្រុកកោះ ក្នុងការរៀបចំយុទ្ធសាស្ត្ររួមរបស់ប្រទេសជាតិ ដើម្បីបំពេញតួនាទីរបស់ខ្លួនជាទីបង្អែកការពារជាតិសម្រាប់ដីគោក។ លោកប្រធានរដ្ឋក៏បានកត់ សម្គាល់ជាពិសេសថា ខេត្ត Quang Ninh ត្រូវយកចិត្តទុកដាក់លើការការពារបរិស្ថាននៅលើកោះ ហើយយកចិត្តទុកដាក់លើការកសាង និងពង្រឹងកប៉ាល ដើម្បីបំពេញល្អតម្រូវការជម្រកពីខ្យល់ព្យុះរបស់ប្រជានេសាទ៕







