• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc៖ លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់គណៈកម្មាធិការបក្ស ប្លុកស្ថាប័នមជ្ឈិម

នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៥ នៃទិវាបង្កើតគណៈកម្មាធិការនៃប្លុកស្ថាប័នមជ្ឈិម (១១ មេសា ២០០៧ - ១១ មេសា ២០២២)។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)  

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឲ្យគណៈកម្មាធិការបក្សនៃប្លុកស្ថាប័នមជ្ឈិម បន្តអនុវត្តន៍បានល្អនូវការងារកសាងនិងកែទម្រង់បក្ស លើកកំពស់ប្រសិទ្ធនៃសកម្មភាពរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់។ ជាមួយនឹងភារកិច្ចសំខាន់នេះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍ឲ្យបានដិតដល់នូវសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងបទប្បញ្ញត្តិរបស់បក្ស ព្រមទាំងការដឹកនាំរបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដើម្បីបន្តអនុវត្តន៍ការងារនេះឱ្យបានគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅលើគ្រប់វិស័យនៃការងារកសាងបក្ស ដោយប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ  លើកកំពស់តួនាទីដឹកនាំ និងស្នូលនយោបាយរបស់អង្គការបក្សនិងថ្នាក់ដឹកនាំ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើរឲ្យកសាងជួរកម្មាភិបាលនិងបក្ខជនរបស់គណៈកម្មាធិការបក្សនៃផែនស្ថាប័នមជ្ឈិម ដែលពិតជាព្យាយាម សន្សំសំចៃ សុចរិតភាព យុត្តិធម៌ មិនលំអៀង បម្រើជាតិមាតុភូមិ និងប្រជាជនដោយអស់ពីចិត្តពីថ្លើមជានិច្ច៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

Top