ប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ
បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុន នឹងសម័យប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ ប្រធានរដ្ឋលោកTruong Tan Sangរួមជាមួយសមាជិកសភាទីក្រុងហូជីមិញ បានមានការជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ។ នៅទីនេះ លោក Truong Tan Sang បានទទួលយករាល់មតិ របស់អ្នកបោះឆ្នោត ព្រមទាំងមាន បំណងថាអ្នក បោះឆ្នោតបន្តពង្រីកប្រពៃណីកសាង រដ្ឋអំណាចតាមរយៈការបោះ ឆ្នោត។ ប្រធាន រដ្ឋបានស្នើឲ្យអ្នកបោះឆ្នោតចូលរួមការបោះឆ្នោតយ៉ាងសកម្ម និងជ្រើសរើស សមាជិកឈ្លាវៃនិងមានសីលធម៌ ដើម្បីប្រជាជនដើម្បីប្រទេស ជាតិព្រមទាំងបន្តមានការរួមចំណែកផ្តល់មតិសម្រាប់អាណត្តិខាងមុខ នឹងអនុវត្តសកម្មភាពកាន់តែប្រកប ដោយជោគជ័យថែមទៀត។
ក្នុងថ្ងៃដដែល លោក Truong Tan Sang បានអញ្ជើញចូលរួមការជួបប្រាស្រ័យ រវាងក្រុមសមាជិកសភាទីក្រុងហូជីមិញ ជាមួយបណ្តាអង្គភាពអាជីវកម្មសម្ព័ន្ធ សមាគមន៍មុខរបរ ដែលកំពុងធ្វើសកម្មភាពលើភូមិភាគ។ នៅទីនេះប្រធានរដ្ឋ បានស្នើឲ្យអង្គភាពអាជីវកម្ម សម្ព័ន្ធសមាគមន៍មុខរបរត្រូវនាំចេញសំណើរសំដៅ ដោះស្រាយរាល់ការជំពាក់ជំពិន បង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជី វកម្មជាតិមានលទ្ធភាពប្រគួតប្រជែងនិងអភិវឌ្ឍន៍៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម