• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានតំណាងអង្គការយូណេស្កូ៖ ការវិនិយោគលើមនុស្សនិងវប្បធម៌គឺជាគន្លឹះនាំមកនូវសុភមង្គលសម្រាប់ប្រជាជន

ថ្ងៃទី ២០ ខែមីនានេះ គឺជាទិវាសុភមង្គលអន្តរជាតិ។ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ ឆ្នាំនេះ វៀតណាមបានរៀបចំសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន ដោយមានសារថា “សុភមង្គលសម្រាប់គ្រប់គ្រួសារទាំងអស់”។
លោក Jonathan Baker ប្រធានការិយាល័យតំណាងអង្គការយូណេស្កូប្រចាំនៅវៀតណាម (រូបថត៖ VNA)

សកម្មភាពទាំងនេះមានគោលបំណងបង្កើនការយល់ដឹង ក្នុងសង្គមទាំង មូល អំពីតូនាទីនិងសារៈសំខាន់នៃសុភមង្គលបុគ្គល គ្រួសារ និងសហគមន៍ ឆ្ពោះទៅរកការកសាងសង្គមមួយដែលយុត្តិធម៌ ប្រជាធិបតេយ្យ អរិយធម៌ និងសប្បាយរីករាយ។

ក្រឡេកមើលវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វៀតណាម ក្នុងការលើកកម្ពស់កម្រិត សុភមង្គលរបស់ប្រជាជន ក្នុងឱកាសនេះ លោក Jonathan Baker ប្រធានការិយាល័យតំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាមជឿជាក់ថា ចំណុចស្នូលនៃភាពជោគជ័យរបស់វៀតណាម ក្នុងការកែលម្អសន្ទស្សន៍សុភមង្គល នារយៈពេលប៉ុន្មានឆ្នាំមកនេះ គឺជាការវិនិយោគយ៉ាងខ្លាំងក្លាលើមនុស្ស។ ប្រទេសវៀតណាមបានបង្កើនការវិនិយោគហិរញ្ញវត្ថុ នៅក្នុងប្រព័ន្ធអប់រំ ដោយឧបត្ថម្ភដល់គ្រូបង្រៀន និងសិស្ស។ លើសពីនេះ វៀតណាមក៏ជាប្រទេសឈានមុខគេលើពិភពលោក តែងតែផ្តោតសំខាន់លើវប្បធម៌ ដូចជាផ្នែកមួយនៃការអភិវឌ្ឍនិងការវិនិយោគលើវប្បធម៌ អត្តសញ្ញាណជាតិ ពិតជាបាននាំមកនូវសុភមង្គលសម្រាប់ប្រជាជន។

ប្រធានការិយាល័យតំណាងអង្គការយូណេស្កូប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមកំពុងបោះជំហានឥតឈប់ឈរ ឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីរក្សាល្បឿនអភិវឌ្ឍន៍ និងសម្រេចបាននូវមហិច្ឆតានេះនៅក្នុងបណ្តាឆ្នាំខាងមុខ បញ្ហាគន្លឹះគឺត្រូវបន្តវិនិយោគលើវិស័យសំខាន់ៗដូចជា អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវប្បធម៌។ ការដែលវៀតណាមជ្រួតជ្រាបអំពីសារៈសំខាន់នៃកត្តាទាំងនេះ គឺជាទិដ្ឋភាពសំខាន់មួយក្នុងការធានាសន្ទុះអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top