• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារលិខិត​ជូន​ពរបុណ្យណូអែលឆ្នាំ២០២១

ក្នុងឱកាសពិធីបុណ្យណូអែលឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានផ្ញើសារលិខិតអបអរសាទរជូនអ្នកមុខអ្នកការទាំងអស់ ប្រកបដោយសេចក្ដីកក់ក្ដៅ សុខសាន្តត្រាណនិងសុភមង្គល។

ទិដ្ឋភាពបុណ្យណូអែលឆ្នាំ២០២១  (រូបថត៖ Hoang Hieu/VNA)


ក្នុងសារលិខិត លោក Do Van Chien បានសង្កត់ធ្ងន់ថា នៅក្នុងពិធីបុណ្យឆ្នាំនេះ បានប្រព្រឹត្តិទៅក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងគ្រោះថ្នាក់។ កម្មាភិបាល យុទ្ធជន និងជនរួមជាតិនៅទូទាំងប្រទេសដោយមិនប្រកាន់វណ្ណៈ វ័យអាយុ ភេទ ជនជាតិ និងសាសនាកំពុងសាមគ្គីគ្នា ស្រុះចិត្តគំនិតគ្នា  “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចប្រយុទ្ធប្រឆាំងនឹងខ្លាំងសត្រូវអញ្ចឹង”។ គំរូជាច្រើនអំពីការលះបង់ដ៏ឧត្តុង្គឧត្តមរបស់អ្នកមុខអ្នកការកាតូលិក និងប្រូតេស្តង់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងខ្សែជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាបរិច្ឆាគថវិកាទៅក្នុងមូលនិធិវ៉ាក់សាំង និងការចែករំលែកទំនិញ សំភារៈ បរិក្ខាពេទ្យរាប់ម៉ឺនតោន គឺបានចូលរួមចំណែកជាមួយសង្គមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien មានជំនឿជាក់ថា សមាគមន៍សាសនា ជនរួមជាតិកាតូលិក និងប្រូតេស្តង់វៀតណាមជានិច្ចកាលពង្រីកប្រពៃណីស្នេហាជាតិយ៉ាងជិតស្និទ្ធិ និងរួមដំណើរជាមួយប្រជាជាតិ សាមគ្គីគ្នាជាងទៀត ក៏ដូចជាបន្តប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាមួយស្មារតី " សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ប្រកបដោយប្រសិទ្ធភាព " ដោយរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top