• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធាន COP-26៖ វៀតណាមជាដៃគូសំខាន់

ក្នុងនាមជាប្រទេសដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ វៀតណាមបានប្តេជ្ញាចិត្តយ៉ាងខ្លាំងនៅ COP-២៦ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ នៅឆ្នាំ ២០៥០។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបប្រធាន COP-២៦ លោក Alok Sharma (រូបថត៖ Doan Tan/TTXVN)  

នាថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Alok Sharma ប្រធានសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP-26) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសនាំមុខគេមួយក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ នៅក្នុងកិច្ចប្រជុំ IPU 132 ដែលរដ្ឋសភាវៀតណាមរៀបចំឡើងនៅទីក្រុងហាណូយ រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមគឺជាប្រទេសដំបូងគេក្នុងពិភពលោកដែលដាក់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទៅក្នុងរបៀបវារៈ។ ក្នុងនាមជាប្រទេសដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ វៀតណាមបានប្តេជ្ញាចិត្តយ៉ាងខ្លាំងនៅ COP-២៦ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ នៅឆ្នាំ ២០៥០។ នេះគឺជាការប្តេជ្ញាចិត្តនយោបាយដែលវៀតណាមនឹងប្រកាន់ខ្ជាប់ ដោយប្តេជ្ញាអនុវត្តន៍សកម្មភាពជាក់ស្តែង។

ប្រធាន COP-26 លោក Alok Sharma បាននិយាយថា នេះគឺជាដំណើរទស្សនកិច្ចលើកទីបីរបស់លោកទៅកាន់ប្រទេសវៀតណាម ដែលបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់អង្គការនេះជាមួយវៀតណាម។ មុននេះ គណៈប្រតិភូបានពិភាក្សាជាមួយក្រសួងធនធាននិងបរិស្ថាន អំពីការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌។ ការពិភាក្សាមានសារៈប្រយោជន៍ខ្លាំងរវាងភាគីនានាអំពីយុទ្ធសាស្ត្រការពារជាតិរបស់វៀតណាម និងគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់ឆ្នាំ ២០៣០។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំសិក្ខាសាលានាពេលឆាប់ៗនេះទាក់ទងនឹងបច្ចេកទេសផ្លាស់ប្តូរថាមពលនៅវៀតណាម កាត់បន្ថយដំណើរការថាមពលធ្យូងថ្ម ក៏ដូចជាធានាបាននូវគោលដៅនៃកិច្ចការពារបរិស្ថាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top