• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៣៥


រដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅ Nha Trang ខេត្ត Khanh Hoa នៅខែមករាឆ្នាំ ២០២០ ។ (រូបថត៖ VOV)
 

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយតបនឹងសំនួរអ្នកព័ត៌មានដែលសួរអំពីពេលវេលាដែលរៀបចណកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM-53) និងសន្និសីទពាក់ព័ន្ធផ្សេងៗទៀត អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី  Le Thi Thu Hang បានមានប្រសាសន៍ ថា៖
 
ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមកំពុងបំពេញការងាររៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងសន្និសីទពាក់ព័ន្ធនានានៅពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២០ ខាងមុខនេះ។ ព័ត៌មានជាក់ស្តែង អំពីការរៀបចំកិច្ចប្រជុំនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនាពេលខាងមុខនេះ។ គួរបញ្ជាក់ថាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននិងសន្និសីទដែលពាក់ព័ន្ធនានា គឺជាកិច្ចប្រជុំសំខាន់ៗមួយចំនួនក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានអា   ស៊ាន។ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩កំពុងតែវិវត្តន៍យ៉ាងស្មុគស្មាញ ក្នុងតំបន់និងពិភពលោក វៀតណាមនឹងធ្វើការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសសមាជិកអាស៊ាននិងដៃគូនានា ដើម្បីអនុវត្តការរៀបចំកិច្ចប្រជុំនេះឲ្យបានសមស្របនឹងស្ថានភាពជាក់ស្តែងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top