• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសថៃនិងកម្ពុជាពង្រឹងការត្រួតពិនិត្យតាមព្រំដែន

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តតាកែវដែលមានព្រំប្រទល់ជាប់នឹងខេត្ត An Giang របស់វៀតណាម បានបិទខ្ទប់ភូមិបាំងបាត់ ឃុំ ចារ ស្រុកព្រៃកប្បាសបន្ទាប់ពីតំបន់នេះ បានរកឃើញអ្នកឆ្លងកូវីដ ១៩។

ខេត្តតាកែវបានរកឃើញករណីឆ្លងនៅស្រុកព្រៃកប្បាស ស្រុកបាទី ស្រុកគីរីវង់ និងស្រុកត្រាំកក។ ខេត្តមួយចំនួននៃប្រទេសកម្ពុជានៅថ្ងៃទី ១០ និង ១១ ឧសភា បានបន្តរកឃើញករណីឆ្លងថ្មីនៃកូវីដ ១៩ ដូចជាខេត្តកំពង់ឆ្នាំង (៦ ករណី) កំពង់ចាម (២១ ករណី) ព្រៃវែង (៤ ករណី)។

នៅថ្ងៃដដែលនោះ អាជ្ញាធរថៃបានបង្កើនប៉ុស្តិ៍ត្រួតពិនិត្យនិងយាមល្បាត តាមបណ្តោយព្រំដែន ជាពិសេសនៅភាគខាងជើងនិងខាងត្បូង ដើម្បីរាំងស្កាត់ការឆ្លងដែនដោយគ្មានការអនុញ្ញាតនិង ជួយបញ្ឈប់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ មេបញ្ជាការប៉ូលីសថៃលោក Suwat Jangyodsuk បានបញ្ជាឱ្យគ្រប់អង្គភាពប៉ូលីស បង្កើនការឃ្លាំមើលដើម្បីរាំងស្កាត់ជនចំណាកស្រុកខុសច្បាប់ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែបន្តតស៊ូប្រឆាំងនឹងរលកឆ្លងរាល ដាលកូវីដ-១៩ លើកទី៣។ ប៉ុស្តិ៍ត្រួតពិនិត្យក៏នឹងត្រូវបានបង្កើតឡើងនៅតាមបណ្តាខេត្តដែរ ដោយមានកម្លាំងមនុស្សរៀបចំឱ្យធ្វើការពេញម៉ោង ដើម្បីរាំងស្កាត់ការដឹកជញ្ចូនជនចំណាកស្រុកខុសច្បាប់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន

អះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន

តបតាមការអញ្ជើញរបស់ប្រធានាធិបតី Ferdinand Romualdez Marcos Jr. នៃសាធារណរដ្ឋហ្វីលីពីន ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ៧-៨ ខែឧសភា។

Top