• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសចិននឹងបើកចំហទ្វារយ៉ាងទូលំទូលាយជាមួយនឹងពិភពលោក

អគ្គលេខាបក្ស លោក Xi Jinping បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ចិនមិនអាចកាត់ផ្ដាច់ចេញពីពិភពលោកបានទេ ហើយបានសន្យាថា ប្រទេសនេះ នឹងបើកចំហទ្វារកាន់តែទូលំទូលាយនិងស៊ីជម្រៅជាមួយពិភពលោក។
 អគ្គលេខាបក្សចិន លោក Xi Jinping។ (រូបថត៖ VNA)

នៅថ្ងៃទី ២៣ ខែតុលានៅរដ្ឋធានីប៉េកាំង បន្ទាប់ពីសន្និបាតលើកទី១នៃគណៈ កម្មាធិការមជ្ឈិមនីតិកាលទី ២០ នៃបក្សកុម្មុយនិស្តចិន គណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយបានជួបប្រាស្រ័យជាមួយសារព័ត៌មានក្នុងស្រុកនិង បរទេស។ នៅទីនេះ អគ្គលេខាបក្ស លោក Xi Jinping បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ របស់ចិនមិនអាចកាត់ផ្ដាច់ចេញពីពិភពលោកបានទេ ហើយបានសន្យាថា ប្រទេសនេះ នឹងបើកចំហទ្វារកាន់តែទូលំទូលាយនិងស៊ីជម្រៅជាមួយពិភពលោក។
សន្និបាតមជ្ឈិមលើកទី១ នីតិកាលទី២០នៃបក្សកុម្មុយនិស្តចិនបានបោះឆ្នោត ជ្រើសតាំងការិយាល័យនយោបាយដែលមានសមាជិកចំនួន២៤រូប ក្នុងនោះមាន សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយចំនួន៧រូប។ ក្នុងនោះ ជាពិសេស លោក Xi Jinping បន្តជាប់ឆ្នោតជាអគ្គលេខាបក្សសម្រាប់អាណត្តិទី៣៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top