• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រតិភូ ៦០០នាក់ ចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមលើកទី ៩

មហាសន្និបាតទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី៩ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)។

ចូលរូមសន្និបាតមានប្រតិភូជិត ៦០០ នាក់ ដែលតំណាងឱ្យសមាជិកកសិករជាង ១០ លាននាក់ទូទាំងប្រទេស (រូបថត៖ VNA)

 

ចូលរួមសន្និបាតនេះ មានប្រតិភូផ្លូវការចំនួន ៦០០នាក់ តំណាងឱ្យសមាជិក និងកសិករជាង ១០លាននាក់ទូទាំងប្រទេស។

នាព្រឹកថ្ងៃទី៧ ខែមិថុនា ប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កានិងចូលប្រាំង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ អញ្ជើញដាក់កម្រងផ្កា ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីបាក់សឺន។

បន្ទាប់មក មហាសន្និបាតបានដំណើរការបើកសម័យប្រជុំលើកដំបូង ជាមួយនឹងខ្លឹមសារ សំខាន់ៗជាច្រើន។

យោងតាមកម្មវិធី នៅព្រឹកស្អែក (ថ្ងៃទី៨ ខែមិថុនា) មហាសន្និបាតនឹងដំណើរសម័យបើកយ៉ាងឧិឡារិក ដោយមានការចូលរួម និងសុន្ទរកថាណែនាំពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងស្តាប់របាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់ចិត្តរបស់ មហា សន្និបាតទូទាំងប្រទេសនៃសមាគមកសិករវៀតណាម និងបទបង្ហាញផ្សេងៗទៀត។

នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនៃវណ្ណៈកសិករវៀតណាម មហាសន្និបាតនេះមានភារកិច្ចវាយតម្លៃស្ថានភាព និងលទ្ធផលនៃការងាររបស់សមាគម និងចលនាកសិករចាប់ពីមហាសន្និបាតលើកទី៨ រហូតមកដល់បច្ចុប្បន្ន កំណត់ទិសដៅ គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ មហាសន្និបាតនេះកំណត់គោលដៅ កសាងសមាគមកសិករវៀតណាមដ៏ខ្លាំងក្លា; ពង្រីកតួនាទីរបស់កសិករជាម្ចាស់កម្មវត្ថុ និងជាមជ្ឈមណ្ឌលក្នុងការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី; បំផុសសេចក្តីប្រាថ្នាសម្រាប់ប្រទេសជាតិដ៏រុងរឿង អរិ្យធម៌ និងសុភមង្គលនៅក្នុងយុគសម័យថ្មី៕

តាម​ vovworld.vn/km-KH

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមលោក សុនសៃ ស៊ីផាន់ដូន និងបានអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី បី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦។

Top