លោក ហ្វាន វ៉ាន់ តិនតៃ រស់នៅក្នុងទីក្រុងកឹនធើ បានឲ្យដឹងថា ក្រោយពីអនុវត្តន៍ការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលពីរកម្រិត កម្មាភិបាល បក្ខជន និងប្រជាជនក្នុងមូលដ្ឋាន សុទ្ធតែមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង។
“បក្ខជន និងប្រជាជនមានបំណងថា គោលនយោបាយថ្មីៗនឹងដើរចូលក្នុងជីវភាពជាក់ស្តែងរបស់ប្រជាជន។ ឧទាហរណ៍ថា៖ ការយកចិត្តទុកដាក់លើការអប់រំ ការថែទាំសុខភាព ជាពិសេសការធានារ៉ាប់រងសុខភាពសម្រាប់ប្រជាជន ដោយធានាថាមនុស្សគ្រប់គ្នាអាចចូលរួម។ ត្រូវតែមានគោលនយោបាយធានារ៉ាប់រងសុខភាពដ៏សមស្របទៅនឹងស្ថានភាពជាក់ស្ដែង”។
ចំណែកឯលោក ង្វៀន ក្វាងថាវ រស់នៅទីក្រុងកឹនធើ បានថ្លែងថា៖ “យកចិត្តទុកដាក់វិនិយោគ
លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ទីពីរ យើងត្រូវយកចិត្តទុកដាក់វិនិយោគលើការអប់រំ និងការបណ្តុះបណ្តាល។ ទីបី ការថែទាំសុខភាពសម្រាប់ប្រជាជន ក៏មានសារៈសំខាន់ខ្លាំងណាស់។ យើងត្រូវតែលើកកំពស់សីលធម៌វេជ្ជសាស្ត្រ កែលម្អជំនាញវិជ្ជាជីវៈ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការពិនិត្យនិងព្យាបាលជំងឺ”៕







