ពិធីបើកការតាំងពិព័រណ៌
និងប្រកាសពានរង្វាន់សម្រាប់ការប្រកួតរូបថត និងវីដេអូ “សុភមង្គលវៀតណាម” (Happy Vietnam) ឆ្នាំ
២០២៣ បានប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។
នេះជាលើកទីមួយហើយដែលការប្រលងរូបថត និងវីដេអូលើប្រធានបទសិទ្ធិមនុស្សនៅវៀតណាមត្រូវបានក្រសួងព័ត៌មាន
និងផ្សព្វផ្សាយរៀបចំឡើង ក្រោមទម្រង់អនឡាញតាមរយៈវេទិកាផ្សព្វផ្សាយរូបភាព វៀតណាម https://vietnam.vn។
ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់
លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងផ្សព្វផ្សាយបានអះអាងថា ស្នាដៃនីមួយៗគឺជារឿងគួរឲ្យចាប់អារម្មណ៍
ការចងចាំដ៏ស្រស់បំព្រង ពោរពេញដោយសុភមង្គល
ឬក៏អាចជាទស្សនវិស័យនៃការពិតនៃជីវិតរបស់មនុស្ស មានទាំងភាពលំបាក
ប៉ុន្តែតែងតែពោរពេញដោយស្នាមញញឹម ភាពរីករាយ និងសុភមង្គល។
“រូបថត និងវីដេអូចំនួន ៧.០០០
របស់ប្រជាជនវៀតណាមនៅគ្រប់ផ្នែកទាំងអស់នៃប្រទេស គឺជាភស្តុតាងដ៏រស់រវើកនៃកម្លាំង
និងភាពរឹងមាំរបស់ប្រជាជន។ បច្ចេក វិទ្យាឌីជីថល
និងវេទិកាឌីជីថលបានបង្កើតលក្ខខណ្ឌសម្រាប់មនុស្សគ្រប់រូប មិនថាពួកគេនៅទីណានោះទេ
ជាមួយនឹងស្មាតហ្វូន និងការគ្របដណ្តប់ 4G/5G ដើម្បីឱ្យមានភាពច្នៃប្រឌិត
និងរួមចំណែកបញ្ចេញសំឡេងរបស់ពួកគេដើម្បីបង្កើតឱ្យក្លាយជាប្រទេសវៀតណាមរបស់ប្រជាជន។ Happy
Vietnam មិនត្រឹមតែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យដែលប្រជាជនវៀតណាមនិយាយអំពីជីវិតសប្បាយរីករាយរបស់ពួកគេ។
សុភមង្គលនោះមាននៅគ្រប់ផ្ទះ គ្រប់ទីវាល គ្រប់ភូមិ គ្រប់ចក្រល្ហក”។ នេះបើយោងតាមប្រសាសន៍របស់លោក
Nguyen
Manh Hung។
លោក Pham Quang
Linh ជនជាតិវៀតណាមនៅ Angola បានចែករំលែកថា៖ “ចូលរួមការប្រកួតនេះមានន័យថា
ខ្ញុំគ្រាន់តែចង់ចែករំលែកមោទនភាពក្នុងនាមជាជនជាតិវៀតណាមម្នាក់។ មិនថាខ្ញុំនៅទីណា
ទៅដល់ទីណា ធ្វើអ្វីក៏ដោយ ខ្ញុំតែងតែព្យាយាមត្រៀមខ្លួនធ្វើអ្វីៗ ជួយដល់មាតុភូមិ
និងធ្វើឱ្យវៀតណាមកាន់តែសប្បាយរីករាយ”។
គណៈកម្មការរៀបចំកម្មវិធីបានប្រគល់រង្វាន់លេខ
១ ចំនួន ១រង្វាន់ លេខ ២ ចំនួន ១ រង្វាន់និងរង្វាន់លើកទឹកចិត្តចំនួន ១០ រង្វាន់
សម្រាប់ប្រភេទរូបថត ឈុតរូបថត និងវីដេអូនីមួយៗ។ លើសពីនេះ
គណៈកម្មាធិការរៀបចំក៏បានផ្តល់រង្វាន់សម្រាប់ស្នាដៃរូបថត និងវីដេអូ
ទទួលបានការនិយមចូលចិត្តច្រើនជាងគេបំផុត។
សូមគូសបញ្ជាក់ថា
ចាប់តាំងពីចាប់ផ្តើមការប្រកួត កាលពីខែមិថុនាឆ្នាំនេះមក
ការប្រកួតនេះបានទាក់ទាញការចូលរួមពីស្នាដៃរូបថត និងវីដេអូជាង ៧.០០០។
ចាប់តាំងពីពេលនោះមក គណៈកម្មាធិការរៀបចំបានជ្រើសរើសស្នាដៃចំនួន ២៨
ដើម្បីផ្តល់រង្វាន់ និងស្នាដៃរូបថតចំនួន ៧០ និងស្នាដៃវីដេអូចំនួន ១៤
ដើម្បីដាក់តាំងពិពណ៌។ នៅលើវេទិកា Vietnam.vn មានមនុស្សជាង
៩០ លាននាក់បានទស្សនាស្នាដៃចំនួន ៧.០០០នេះ ដែលក្នុងនោះជាង ៤០0% គឺជាអ្នកមកពីបរទេស។ គួរកត់សម្គាល់ថា មានស្នាដៃដែលមានមនុស្សចូលមើលជាងកន្លះលាននាក់ផងដែរ៕





