• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ” ជូនប្រធានតំណាង UNDP ប្រចាំនៅវៀតណាម

លោកស្រី Caitlin Wiesen បានដឹកនាំក្រុម UNDP វៀតណាមចូលរួមចំណែកក្នុងការកសាងផែនការសកម្មភាពជាតិនៅក្នុងរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអនុវត្ត SDGs។
  លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រគល់គ្រឿងឥអនុស្សាវរីយ៍ “ដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ” ជូនលោកស្រី Caitlin Wiesen ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម។ (រូបថត៖ TTXVN)  

នាយប់ថ្ងៃទី ២៤ សីហា នៅទីក្រុងហាណូយ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាមបានប្រគល់គ្រឿងឥអនុស្សាវរីយ៍ “ដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ” ជូនលោកស្រី Caitlin Wiesen ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិនិយាយរួម និង UNDP និយាយដោយឡែកមានការរួមវិភាគទានដ៏សំខាន់ជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ដោយផ្តល់ជំនួយដ៏មានតម្លៃដល់វៀតណាម ជាពិសេសក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ (MDGs) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ-១៩។ លោកស្រី Caitlin Wiesen បានដឹកនាំក្រុម UNDP វៀតណាមចូលរួមចំណែកក្នុងការកសាងផែនការសកម្មភាពជាតិនៅក្នុងរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអនុវត្ត SDGs។ UNDP វៀតណាម ក្រោមការដឹកនាំរបស់លោកស្រី Wiesen និងការសម្របសម្រួលជាមួយទីភ្នាក់ងារ និងដៃគូនានារបស់វៀតណាមបានអនុវត្តន៍ប្រកបដោយជោគជ័យកម្មវិធីជាតិដំណាក់កាល២០១៧-២០២១ កសាងកម្មវិធីជាតិដំណាក់កាល ២០២២-២០២៦ ក្នុងនោះ ដាក់ចេញទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាង UNDP និងទីភ្នាក់ងារវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga មានគោលបំណងថា UNDP នឹងបន្តជួយគាំទ្រវៀតណាម ហើយមានការរួមវិភាគទានដ៏ធំធេងក្នុងការរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top