• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នៅរសៀលថ្ងៃទី២២ ខែមករា មហាសន្និបាតជាតិលើកទី១៤ នៃបក្សកុម្មុយ និស្តវៀតណាម បានប្រកាសលទ្ធផល និងអនុម័តលើបញ្ជីឈ្មោះសមាជិក ដែលត្រូវបានជ្រើសរើសចូលទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិ (រូបថត៖ VNA)
 

បញ្ជីឈ្មោះគណៈកម្មាធិការមជ្ឈិមនីតិកាល ទី១៤ ដែលបានប្រកាសនៅយប់នថ្ងៃទី២២ ខែមករានេះ រួមមានសមាជិកចំនួន ២០០នាក់ ដែលក្នុងនោះ ចំនួន ១៨០នាក់ ជាសមាជិកពេញសិទ្ធិ និងចំនួន ២០នាក់ ជាសមាជិកបម្រុង។ ចំនួនសមាជិកមជ្ឈិមបក្សនៅតែដដែល ដូចមហាសន្និបាតបក្សលើកទី១៣។

ក្នុងចំណោមសមាជិកពេញសិទ្ធិជាប់ឆ្នោតចំនួន ១៨០នាក់ លើកនេះ ខាងស្ថាប័នមជ្ឈិមមានប្រតិភូចំនួន ១២៣នាក់; ខាងមូលដ្ឋានមានប្រតិភូចំនួន ៥៧នាក់។

ក្នុងចំណោមប្រតិភូស្ថាប័នមជ្ឈិមដែលជាប់ឆ្នោត  មានអគ្គលេខាគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក ត្រឹន គឹម ទូ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន; ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក ឡេ មិញ ហឹង; ប្រធានគណៈកម្មាធិការត្រួតពិនិត្តមជ្ឈិម លោក ត្រឹន សី ថាញ់; ឧបនាយករដ្ឋមន្ត្រី លោកស្រី ហ្វាម ធីថាញ់ ត្រា; រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងនគរបាល លោក លឿង តាម ក្វាង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី ដាវ ហុង ឡាន រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក ង្វៀន គីម សឺន អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ដូ ទៀន ស៊ី...។

នៅព្រឹកស្អែក ថ្ងៃទី ២៣ ខែមករា គណៈកម្មាធិការមជ្ឈិម នីតិកាលទី  ១៤ នៃបក្សកុម្មុយនិស្តវៀតណាម នឹងដំណើរការកិច្ចប្រជុំលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top