• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវសេណារីយ៉ូកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅឆ្នាំនេះ

ត្រូវមានការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវសេណារីយ៉ូកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅឆ្នាំនេះ។ នេះជាសារត្រូវបាននាំចេញនៅក្នុងសិក្ខាសាលាប្រកាសរបាយការណ៍ “សេដ្ឋកិច្ច វៀតណាមក្នុងរយៈពេល ៦ខែដើមឆ្នាំ និងទស្សនវិស័យដល់ចុងឆ្នាំ២០២៣” ដោយវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមរៀបចំឡើងនាព្រឹកថ្ងៃទី១០ ខែកក្កដា នៅទីក្រុងហាណូយ។ របាយការណ៍នេះត្រូវបានស្រាវជ្រាវដោយមានការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈកម្មវិធីកំណែទម្រង់ម៉ាក្រូសេដ្ឋកិច្ច/កំណើនបៃតង ដោយអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ សម្របសម្រួលអនុវត្តន៍។

របាយការណ៍នេះធ្វើបច្ចុប្បន្នភាពលទ្ធផលការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ តាមរយៈសេណារីយ៉ូចំនួន ៣ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច GDP សម្រេចបានគឺ ៥,៣៤%, ៥,៧២% និង ៦,៤៦% រៀងគ្នា។ លោក Nguyen Anh Duong ប្រធានគណៈកម្មការស្រាវជ្រាវទូទៅនៃ វិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានវាយតម្លៃថា៖ “នៅក្នុងប្រទេសទាមទារឱ្យមានការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយដែលបានដាក់ចេញ។ ខ្ញុំគិតថា គោលនយោបាយរបស់វៀតណាមគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសមតុល្យសំខាន់ៗ និងការកែលម្អបរិយាកាសធុរកិច្ចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺត្រឹមត្រូវ និងជោគជ័យណាស់។ ប៉ុន្តែបញ្ហាគឺការរៀបចំនៃការអនុវត្ត។ ពោលគឺ ធ្វើយ៉ាងម៉េចដើម្បីអនុវត្តន៍បាន   ហើយត្រូវអនុវត្តឲ្យបានខ្លាំងក្លា អនុវត្តបានឆាប់ៗ ដើម្បីអោយទំនុកចិត្តរបស់សហគមន៍ធុរកិច្ចមានភាពប្រសើរឡើង ការបើកចំណាយទុន វិនិយោគសាធារណៈត្រូវបានអនុវត្តន៍ក្នុងកម្រិតខ្ពស់បំផុត។ ធ្វើបានដូច្នេះ លទ្ធផលកំណើនរបស់វៀតណាមនឹងប្រសើរឡើងជាពុំខាន”។

របាយការណ៍ "សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងទស្សនវិស័យសម្រាប់ចុងឆ្នាំ ២០២៣" បានវាយតម្លៃថា ទោះបីជាមានគម្លាតបើប្រៀបនឹងគោលដៅដែលបានកំណត់ក៏ដោយ កំណើនសេដ្ឋកិច្ចវៀតណាមបានប្រសើរឡើងនៅពាក់កណ្តាលត្រីមាស ដោយឈានដល់ ៣,២៨% នៅក្នុងត្រីមាសទី ១ និង ៤,១៤% នៅក្នុង ត្រីមាសទី ២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top