នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានទទួលជួបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ
ប៉ូតាន ប្រចាំនៅថៃនិងទទួលបន្ទុកវៀតណាម លោក Kinzang Dorji ក្នុងឱកាសដែលលោកឯកអគ្គរាជទូតអញ្ជើញមកដល់វៀតណាមដើម្បីជូនសារតាំង។
លោកគឺជាឯកអគ្គរាជទូតដំបូងគេរបស់ប៊ូតាន ដែលមកដល់វៀតណាមដើម្បីជូនសារតាំង
ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០១២។
លោកអនុរដ្ឋមន្ត្រី
Do
Hung Viet បានវាយតម្លៃថា
ទំនាក់ទំនងវៀតណាម-ប៊ូតានកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ
ហើយបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់
និងគ្រប់ជាន់ថ្នាក់នាពេលខាងមុខ។ លោកអនុរដ្ឋមន្ត្រីក៏បានស្វាគមន៍ភាគីទាំងពីរក្នុងការបង្កើនការតភ្ជាប់
និងពង្រីកកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ផងដែរ។ លោក Do Hung Viet បានឲ្យដឹងថា
វៀតណាមបានត្រៀមខ្លួនជាស្រេចនាំចេញផលិតផលដែលមានប្រៀបខ្លាំងទៅកាន់ប្រទេសប៊ូតាន
ដូចជា៖ កសិផល អាហារ ជលផល ម៉ាស៊ីនកសិកម្ម អេឡិចត្រូនិក រថយន្តអគ្គិសនី។
ទន្ទឹមនឹងនោះ លោកបានចែករំលែកថា វៀតណាមមានសហគ្រាសធំៗដែលមានសមត្ថភាពជាច្រើន
ដែលអាចបណ្តាក់ទុននៅប៊ូតានលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងសេវាកម្ម។
រីឯខ្លួនវិញ
លោកឯកអគ្គរាជទូត Kinzang Dorji បានសង្កត់ធ្ងន់ថា ប៉ូតាន
តែងតែចាត់ទុកវៀតណាមជាប្រទេសអាទិភាពមួយ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី
ក៏ដូចជាមានបំណងចង់រៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាម។
លោកឯកអគ្គរាជទូតមានបំណងចង់ជំរុញសក្តានុពល
និងឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌
អប់រំ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនា។
លោកឯកអគ្គរាជទូតក៏បានចែករំលែកដែរថា ក្រុមហ៊ុនអាកាសចរណ៍ Bhutan Air គ្រោងនឹងបើកជើងហោះហើរត្រង់រវាងទីក្រុងហូជីមិញ និងទីក្រុង Paro របស់ប៉ូតាន
ដូច្នេះលោកបានស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មអាកាសនាពេលឆាប់ៗ
ដើម្បីសម្រួលដល់ការអនុវត្តជើងហោះហើរត្រង់នេះ៕





