• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប៉ូឡួញប្រគល់ជូននិងផ្ទេរឲ្យវៀតណាមវ៉ាក់សាំងបង្ការកូវីដ ១៩ ជាង៣,៥លានដូស

ប៉ូឡួញជាប្រទេសដំបូងដែលផ្ទេរឲ្យវៀតណាម បរិមាណវ៉ាក់សាំងដ៏ធំយ៉ាងដូច្នេះ តាមនោះបង្ហាញពីមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រអស់ពីចិត្តពីថ្លើមចំណងមិត្តភាពប្រពៃណីតាំងពីយូរលង់មក និងភាពស្អិតរមួតដ៏ ស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡួញ លោក Wojciech Gerwel។ (រូបថត៖ VGP)


នារសៀលថ្ងៃទី១៧ ខែសីហា អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡួញ លោក Wojciech Gerwel ដែលមកជួបសម្ដែងការគួរសម នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ូឡួញ ដោយបាន សម្រេចចិត្តប្រគល់ជូន
វៀតណាមនូវវ៉ាក់សាំង AstraZeneca ចំនួនជាង៥០ម៉ឺនដូស ក៏ដូចជាត្រៀមខ្លួនជាស្រេចផ្ទេរឲ្យវៀតណាមវ៉ាក់សាំងបង្ការ កូវីដ ១៩ ចំនួន ៣លាន ដូសទៀត ហើយផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជាច្រើនក្នុងតម្លៃ៤លាន ដុល្លា អាមេរិកផងដែរ។

លោកនាយករដ្ឋមន្រ្តីឲ្យដឹងថា ប៉ូឡួញជាប្រទេសដំបូងដែលផ្ទេរឲ្យវៀតណាម បរិមាណវ៉ាក់សាំងដ៏ធំយ៉ាងដូច្នេះ តាមនោះបង្ហាញពី មនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ អស់ពីចិត្តពីថ្លើម ចំណងមិត្តភាពប្រពៃណីតាំងពីយូរលង់មក និងភាពស្អិតរមួតដ៏ ស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ផ្លាស់ប្ដូរមតិអំពីទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានបំណងចង់ជំរុញទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរ ហើយសម្ដែងការ ពេញចិត្តចំពោះការរីកចម្រើនជាវិជ្ជមាននាពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកឯកអគ្គរដ្ឋទូត ប៉ូឡួញក៏បានផ្លាស់ប្ដូរមតិអំពីការបង្កើន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមវេទិកាពហុភាគីនិងតំបន់នានាផងដែរ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធានា សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ ក៏ដូចជាការដោះស្រាយ ជម្លោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ស្របតាមធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងអនុសញ្ញា UNCLOS ឆ្នាំ១៩៨២។

លោកឯកអគ្គរដ្ឋទូត Wojciech Gerwel បានអះអាងថា នឹងខិតខំប្រឹងប្រែង រួមវិភាគទានក្នុងការពង្រឹងនិងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងប្រពៃណីមិត្តភាពនិង កិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀតណាមនិងប៉ូឡួញ ដើម្បីផលប្រយោជន៍រួម របស់ប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top