• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសឡើងសក្ដានុពល តួនាទីរបស់នារីក្នុងយុគសម័យថ្មី

ពិធីបើកដំណើរការកម្មវិធី "ដើម្បីស្នាមញញឹមនារី"។ (រូបថត៖ TTXVN)
 

ក្នុងអំឡុងពេលកើតមានជម្ងឺរាតត្បាត នារី ក៏ដូចជាប្រជាជនវៀតណាមភាគច្រើន បានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព សេចក្ដីសប្បុរសធម៌ សមត្ថភាពបន្សាំនិងត្រៀមខ្លួនជាស្រេចជំនះពុះពារលើការលំបាក ដើម្បីប្រែក្លាយ “ហានិភ័យ” ទៅជា “ឱកាស” ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។

ទិវានារីអន្តរជាតិ ទី៨ មីនា ឬបានហៅថា ទិវាអង្គការសហប្រជាជាតិដើម្បីសិទ្ធិ ស្ត្រីនិងសន្តិភាពអន្តរជាតិត្រូវបានអង្គការសហប្រជាជាតិប្រកាសជាផ្លូវការកាលពីឆ្នាំ ១៩៧៧។ នៅវៀតណាម ទិវានារីអន្តរជាតិ ទី៨ មីនា គឺជាឱកាសដើម្បីលើកតម្កើង ហើយបង្ហាញពីសេចក្ដីស្រឡាញ់និងការគោរពចំពោះនារី។

នៅកម្មវិធីតាមប្រព័ន្ធវីដេអូក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ ទី៨ មីនា និងបំផុសយុទ្ធនាការ “ដើម្បីស្នាមញញឹមនារី” ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី៦ មីនា នៅទីក្រុងហាណូយ ខេត្ត Thua Thien – Hue និងទីក្រុងហូជីមិញនោះ ប្រធាន សម្ព័ន្ធសមាគមន៍នារីវៀតណាម លោកស្រី Ha Thi Nga បានឲ្យដឹងថា ទិវានារីអន្តរ ជាតិឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិបទដែលជម្ងឺរាតត្បាត កូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាង ស្មុគស្មាញ ដែលបង្កឡើងភាពច្របូកច្របល់ទៅលើជីវភាពរស់នៅរបស់ប្រជាជនរាប់ លានគ្រួសារលើទូទាំងពិភពលោក។ ប៉ុន្តែ ក្នុងអំឡុងពេលកើតមានជម្ងឺរាតត្បាត នារី ក៏ដូចជាប្រជាជនវៀតណាមភាគច្រើន បានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព សេចក្ដីសប្បុរសធម៌ សមត្ថ ភាពបន្សាំនិងត្រៀមខ្លួនជាស្រេចជំនះពុះពារលើការលំបាក ដើម្បីប្រែក្លាយ “ហានិភ័យ” ទៅជា “ឱកាស” ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ លោកស្រី Ha Thi Nga បានឲ្យដឹងថែមទៀតថា៖ “ការអនុវត្តបច្ចេកវិទ្យាព័ត៌មានយ៉ាងល្អប្រពៃ មិនត្រឹមតែជួយនារីកុំឲ្យឱនថយ ខាងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនលើកកំពស់សុខភាពទាំងរាងកាយនិង ស្មារតី ហើយនាំមកនូវក្ដីសប្បាយ សុភមង្គលនិងស្នាមញញឹមសម្រាប់ខ្លួនឯងទៀត ផង។ ប្រសិនបើនារីមានសុខភាពល្អ សប្បាយរីករាយ គឺមាន ន័យថា គ្រួសារជាច្រើនក៏ មានសុភមង្គលផងដែរ។ នោះក៏ជាគោលដៅដែលកម្មវិធី “ដើម្បីស្នាមញញឹមនារី” ចង់ នាំមកជូនក្នុងឆ្នាំ២០២១និងឆ្នាំក្រោយៗ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top