• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសសប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២២

នាថ្ងៃទី ១៧ មិថុនា នៅទីក្រុង Hue មន្ទីរវប្បធម៌និងកីឡាខេត្ត Thua Thien - Hue បានប្រារព្ធពិធីសប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២២។
  ការសម្តែងអាវផាយ Hue ក្នុងពិធីបំោផុសសប្តាហ៍សកម្មភាពអាវផាយ Hue ឆ្នាំ ២០២២  

សប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ មិថុនា ដោយមានព្រឹត្តិការណ៍និងសកម្មភាពជាច្រើន ដើម្បីទាញយកប្រៀបខ្លាំង ម៉ាកយីហោនិងតម្លៃពិសេសរបស់ អាវផាយ Hue ព្រមទាំងបញ្ជាក់ពីម៉ាកយីហោអាវផាយ Hue   និងរួមចំណែកក្នុងការឃោសនា ផ្សព្វផ្សាយវប្បធម៌ Hue។ លោក Phan Thanh Hai ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien Hue បានឲ្យដឹងថា៖

“ព្រឹត្តការណ៍នេះនឹងក្លាយជាសប្តាហ៍សកម្មភាពសហគមន៍ពិតប្រាកដ។ យើងផ្តោតសកម្មភាពទាំងអស់សម្រាប់សហគមន៍ ហើយអនុញ្ញាតឱ្យសហគមន៍ចូលរួមជាកម្មវត្ថុ បង្កើតរូបភាពប្រចាំ។ ទីក្រុង Hue ទាំងមូល និងខេត្ត Thua Thien Hue ទាំងមូលបានចូលរួមក្នុងពិធីបុណ្យនេះ។ នៅក្នុងសកម្មភាពនីមួយៗចាប់ពីថ្ងៃទី ១៧-២៣ ខែមិថុនា សកម្មភាពទាំងអស់ត្រូវបានរៀបចំដោយអង្គការសហគមន៍ និងក្រុមសហគមន៍។ ហើយយើងសង្ឃឹមថា សកម្មភាពផ្សព្វផ្សាយអាវផាយសហគម   ក្នុងឆ្នាំនេះ នឹងធ្វើឱ្យអាវផាយ Hue   ក្លាយជាសកម្មភាពទូលំទូលាយសម្រាប់សហគមន៍ និងប្រជាជនទាំងមូល”។

ក្នុងអំឡុងសប្តាហ៍នេះ សកម្មភាពពិសេសនិងគួរឲ្យទាក់ទាញ មួយចំនួនបានប្រព្រឹត្តទៅ ក្នុងឱកាសនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top