• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសមោទនភាពនៃ “សេចក្តីប្រាថ្នារបស់យុវជន - ចែងចាំងពន្លឺអណ្តាតភ្លើង បីត្រៀមជាស្រេច”

ចូលរួមរំលឹកខួបលើកទី ៦០ នៃចលនា “បីត្រៀមជាស្រេច (សីហា ១៩៦៤ - សីហា ២០២៤) នៅយប់ថ្ងៃទី ៩ ខែសីហា នៅទីលានបដិវត្តន៍ខែសីហា និងស្ថានីយ៍រថភ្លើង Gia Lam ទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ "បំណងប្រាថ្នារបស់យុវជន - ចែងចាំងពន្លឺ អណ្តាតភ្លើងបីត្រៀមជាស្រេច”។
ថ្នាក់ដឹកនាំមជ្ឈិម និងក្រុងបានជូនអំណោយដល់អតីតយុវជនស្ម័គ្រចិត្ត (រូបថត៖ VGP/ Minh Thuy)

កម្មវិធីនេះមានការចូលរួមពីសាក្សីប្រវត្តិសាស្ត្រជាច្រើនរូប ដែលបានចូលរួមដោយផ្ទាល់នៅក្នុងចលនា “បីត្រៀមជាស្រេច” និងសមាជិកសហជីព និងយុវជនរដ្ឋធានីជាង ២.៥០០នាក់។ កម្មវិធីនេះបង្ហាញឡើងវិញនូវសម័យកាលប្រវត្តិសាស្ត្រដ៏មានមោទនភាពរបស់យុវជនរដ្ឋធានី ជាពិសេសយុវជនទូទាំងប្រទេស តាមរយៈរូបភាពឯកសារដ៏មានតម្លៃនៃយុវជនជំនាន់ «បីត្រៀមជាស្រេច» កាលពី ៦០ ឆ្នាំមុន ដែលបង្ហាញអំពីស្មារតីនៃមោទនភាព ជំនឿ និងសេចក្តីប្រាថ្នារបស់យុវជនជំនាន់ក្រោយចំពោះប្រទេសជាតិ និងរដ្ឋធានីហាណូយ។ យោងតាមលេខាសម្ព័ន្ធយុវជនទីក្រុងហាណូយ លោក Chu Hong Minh “បីត្រៀមជាស្រេច” គឺជាចលនាបដិវត្តន៍ដ៏ធំបំផុតមួយរបស់យុវជនរដ្ឋធានីនិងយុវជនវៀតណាមក្នុងសតវត្សន៍ទី ២០ ដែលជាកេរដំណែល និងមោទនភាពសម្រាប់យុវជនរដ្ឋធានីដើម្បីដាក់ពង្រាយចលនា កសាងរដ្ឋធានី និងការពារប្រទេសជាតិលើគ្រប់វិស័យនៃជីវភាពសង្គម ក្នុងស្ថានភាពថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម បំពេញកាតព្វកិច្ចអ្នកបោះឆ្នោត

លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម បំពេញកាតព្វកិច្ចអ្នកបោះឆ្នោត

ដោយបំពេញកាតព្វកិច្ចអ្នកបោះឆ្នោតរបស់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែមីនា លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម បានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top