• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសឆ្នាំអត្តសញ្ញាណអាស៊ាន ២០២០

ឆ្នាំអត្តសញ្ញាណអាស៊ាន ២០២០ និងការប្រគល់ពានរង្វាន់ រចនាឡូហ្គោសម្រាប់យុវជនអាស៊ាន បានធ្វើឡើងនៅថ្ងៃទី ២១ ខែមករា នៅប្រទេសឥណ្ឌូនេស៊ី។
 


អគ្គលេខាធិការរងទទួលបន្ទុកសហគមន៍វប្បធម៌សង្គមអាស៊ានលោក Kung Phoak ថ្លែងសន្ទរកថាបើក (រូបថតៈ TTXVN)

ព្រឹត្តិការណ៍នេះ ដោយគោលបំណងបង្កើនការយល់ដឹងរបស់ប្រជាជន ជាពិសេសក្នុងចំណោមយុវជនអំពីអាស៊ាន​ ក៏ដូចជាសកម្មភាពនិងដំណើរការអភិវឌ្ឍន៍របស់សមាគម។

នៅក្នុងឆ្នាំអត្តសញ្ញាណអាស៊ាន ២០២០ ប្រទេសជាសមាជិកនឹងរៀបចំសកម្មភាពនៅក្នុងវិស័យជាច្រើន ដូចជាវប្បធម៌ សិល្បៈ ផ្សព្វផ្សាយ ក្នុងនោះមានទាំងសន្និសីទប្រធានបទស្តីពីអត្តសញ្ញាណអាស៊ាន។ ជាពិសេស អាស៊ានមានគោលបំណងពង្រីកវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយសង្គមនិងកម្មវិធីអប់រំនៅនឹងកន្លែងនៅតាមសាកលវិទ្យាល័យនានា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ក្នុងពិធីនេះ លេខាធិការដ្ឋានអាស៊ានបានប្រគល់ពានរង្វាន់នៃប្រឡង រចនាឡូហ្គូអាស៊ាន។ រង្វាន់លេខមួយត្រូវបានប្រគល់ជូនលោក Joemari Manguiat មកពីប្រទេសហ្វីលីពីន ដោយបានរចនាឡូហ្គូមានសោភ័ណភាពលើកកម្ពស់សាមគ្គីភាពនិងភាពស្វា ហាប់របស់ប្រទេសអាស៊ានទាំង ១០ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top