• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បោះឆ្នោតព្រឹទ្ធសភាកម្ពុជា៖ គណបក្សនយោបាយបើកយុទ្ធនាការឃោសនាបោះឆ្នោត

គណបក្សឆន្ទៈខ្មែរ បានរៀបចំសកម្មភាពប្រមូលផ្តុំកម្លាំង និងផ្សាយសំឡេងឃោសនានៅតាមទីស្នាក់ការគណបក្ស នៅកន្លែងខ្លះ និងនៅតាមគ្រួសារសមាជិកគណបក្ស។ គណបក្សនយោបាយចំនួនពីរដែលនៅសេសសល់ ដូចជាគណបក្សហ្វ៊ុនស៊ិនប៉ិច នៅតែមិនទាន់បានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយ។
សកម្មភាពឃោសនាបោះឆ្នោត នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ ។ រូបថត៖ VNA

ឆ្ពោះទៅការបោះឆ្នោតព្រឹទ្ធសភាកម្ពុជា នីតិកាលទី៥ កាលពីម្សិលមិញ (ថ្ងៃទី ១០ កុម្ភៈ) គណបក្សនយោបាយដែលមានបេក្ខជនឈរឈ្មោះបានបើកយុទ្ធនាការបោះឆ្នោតជាផ្លូវការហើយ។ ការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ខាងមុខ។

នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត សកម្មភាពប្រមូលផ្តុំ លើកតម្កើងកម្លាំង និងក្បួនដង្ហែឃោសនាបោះឆ្នោត ត្រូវបានកត់ត្រានៅក្នុងរាជធានីភ្នំពេញ និងតាមមូលដ្ឋានជាច្រើន ដែលភាគច្រើនគឺរបស់គណបក្សប្រជាជនកម្ពុជាកាន់អំណាច។

របាយការណ៍ធ្វើបច្ចុប្បន្នភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានកត់សម្គាល់ថា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីដង្ហែរក្បួននៅតាមអង្គភាពរដ្ឋបាលខេត្តចំនួន៧ ក្នុងមណ្ឌលបោះឆ្នោតចំនួន ៥ ក្នុងចំណោមមណ្ឌលបោះឆ្នោតទាំង ៨។

ទន្ទឹមនឹងនោះ គណបក្សឆន្ទៈខ្មែរ បានរៀបចំសកម្មភាពប្រមូលផ្តុំកម្លាំង និងផ្សាយសំឡេងឃោសនានៅតាមទីស្នាក់ការគណបក្ស នៅកន្លែងខ្លះ និងនៅតាមគ្រួសារសមាជិកគណបក្ស។ គណបក្សនយោបាយចំនួនពីរដែលនៅសេសសល់ ដូចជាគណបក្សហ្វ៊ុនស៊ិនប៉ិច នៅតែមិនទាន់បានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយ។ ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី១០ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារជូនប្រជាពលរដ្ឋទាំងអស់ ដោយបញ្ជាក់ពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោតនាពេលខាងមុខ សម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន បន្តជួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងឡើង ហើយជីវភាពប្រជាពលរដ្ឋកាន់តែរីក ចម្រើន។

យោងតាមបទប្បញ្ញត្តិរបស់ គ.ជ.ប សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅក្នុងរយៈពេល ១៤ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ) និងបញ្ចប់ក្នុងរយៈពេល ២៤ ម៉ោងមុនថ្ងៃបោះឆ្នោតគឺ ថ្ងៃទី ២៥ ខែកុម្ភៈ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top