• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកឲ្យដំណើរការ​ផ្លូវ​ដឹកជញ្ជូន​កុងតឺន័រ​ទៅកាន់​កំពង់ផែ​ Chan May

នាថ្ងៃទី ២៥ ខែធ្នូ នៅកំពង់ផែ Chan May ខេត្ត Thua Thien - Hue ក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Chan May បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូន Hai An រៀបចំការបើកឲ្យដំណើរការផ្លូវកុងតឺន័រក្នុងស្រុកទៅកាន់កំពង់ផែ Chan May។
ពិធីបើកឲ្យដំណើរការផ្លូវដឹកជញ្ជូនកុងតឺន័រទៅកាន់កំពង់ផែ Chan May។ (រូបថត៖ nhandan.com.vn)

ក្នុងឱកាសនេះ កំពង់ផែ Chan May បានទទួលកប៉ាល់កុងតឺន័រដំបូង Hai An View ដោយបើកដំណើរការសេវាកម្មដឹកជញ្ជូនកុងតឺន័រ Hai Phong - Chan May - ទីក្រុងហូជីមិញដោយធ្វើដំណើរ ២ ជើងក្នុងមួយសប្តាហ៍។

Chan May គឺជាកំពង់ផែសមុទ្រទូទៅលំដាប់ទីមួយរបស់វៀតណាម ដែលជាកំពង់ផែមួយក្នុងចំណោមកំពង់ផែសមុទ្រដែលត្រូវបានសមាគមទូកកប៉ាល់អាស៊ីជ្រើសរើស ដើម្បីសាងសង់កន្លែងឈប់សម្រាប់ទូកកប៉ាល់នៅអាស៊ីអាគ្នេយ៍។ កំពង់ផែ Chan May មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសក្ដានុពលក្នុងការអភិវឌ្ឍន៍ទៅជាកំពង់ផែមានលទ្ធភាពទទួលកប៉ាល់ទេសចរណ៍ថ្មីបំផុត និងធំជាងគេបំផុតក្នុងពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top