• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធវិមានលោកប្រធានហូជីមិញនៅទីក្រុងប៊ីស្គេក

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ និងធ្វើសកម្មភាពទ្វេភាគីជាច្រើននៅប្រទេសកៀហ្ស៊ីស៊ីស្ថាន នាថ្ងៃទី ៣១ ខែសីហា អនុប្រធានរដ្ឋវៀតណាមលោកស្រី វ៉ូ ធីអាញសួន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានលោកប្រធានហូជីមិញ នៅទីលានហូជីមិញ ដែលមានទីតាំងនៅក្នុងបរិវេណឧទ្យានរាជវង្សកណ្តាល ក្នុងទីក្រុងប៊ីស្គេក (Bishkek)។

វិមានលោកប្រធានហូជីមិញ ដែលមានទីតាំងនៅក្នុងបរិវេណឧទ្យានរាជវង្សកណ្តាលក្នុងទីក្រុងប៊ីស្គេក (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រីអនុប្រធានរដ្ឋ វ៉ូ ធីអាញសួន បានសង្កត់ធ្ងន់លើគុណូបការៈដ៏មហិមារបស់លោកប្រធានហូជីមិញ ក៏ដូចជាមនោសញ្ជេតនាដែលប្រជាជនវៀត ណាមទាំងអស់ដែលរស់នៅទូទាំងទ្វីបទាំងប្រាំមានចំពោះលោក។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថាន ក៏ដូចជាទីក្រុងប៊ីស្គេក បានគាំទ្រលើសំណង់វិមានលោកប្រធានហូជីមិញ ហើយជាអាស្រ័យដ្ឋានមានអត្ថន័យសម្រាប់ប្រជាជន វៀតណាមដែលឃ្លាតឆ្ងាយពីស្រុកកំណើត។ បន្ទាប់នោះ លោកស្រីអនុប្រធានរដ្ឋ រួមជាមួយតំណាងថ្នាក់ដឹក នាំគៀហ្ស៊ីស៊ីស្ថាន និងគណៈប្រតិភូដទៃទៀត បានធ្វើពិធីកាត់ខ្សែបូរបើកសម្ពោធវិមានលោកប្រធានហូជីមិញ។ គណៈប្រតិភូបានដាក់ផ្កា និងធ្វើពិធីស្មឹងស្មាធិ៍មួយនាទី ដើម្បីរំលឹកដល់លោកប្រធានហូជីមិញ។

អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន និងគណៈប្រតិភូនៅក្នុងពិធី (រូបថត៖ TTXVN)

សូមគូសបញ្ជាក់ថា ការបើក​សម្ពោធ​វិមាន​លោក​ប្រធាន​ហូជីមិញ​នៅ​ក្រុង​ប៊ីស្គេក​មាន​សារៈសំខាន់​ជាក់ស្តែង​ក្នុង​ការ​ណែនាំ​ទៅកាន់ប្រជាជន​កៀហ្ស៊ីស៊ីស្ថាន អំពីលោកប្រធាន ហូជីមិញ ប្រទេសជាតិ ប្រជាជន និង​វប្បធម៌​របស់​វៀតណាម ខណៈ​ពេល​ដែល​ក៏​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​និមិត្តរូប​នៃ​មិត្តភាព បង្កើន​ការ​យោគយល់ និង​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​រវាង​វៀតណាម និង​កៀហ្ស៊ីស៊ីស្ថាន។ សំណង់​នេះ​កាន់តែ​មាន​អត្ថន័យ​ថែម​ទៀត នៅពេលដែល​កៀហ្ស៊ីស៊ីស្ថាន​ជា​ប្រទេស​ទី ៥៣ ក្នុង​ចំណោម ៥៦ ប្រទេស ​ដែល​លោក​ប្រធាន​ហូជីមិញ​បាន​ឆ្លងកាត់ផងដែរ៕

តាម​ vovworld.vn/km-KH

ទីក្រុងហាណូយរក្សាបាននូវភាពទាក់ទាញនៃលំហូរទុន FDI ឆ្ពោះទៅគុណភាពខ្ពស់

ទីក្រុងហាណូយរក្សាបាននូវភាពទាក់ទាញនៃលំហូរទុន FDI ឆ្ពោះទៅគុណភាពខ្ពស់

យោងតាមទិន្នន័យពីមន្ទីរហិរញ្ញវត្ថុទីក្រុងហាណូយ ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ២៤ ខែសីហា ការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ដែលទាក់ទាញមកកាន់ទីក្រុងបានឈានដល់ប្រមាណជាង ៣,៧ ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង ៨៣% នៃគោលដៅប្រចាំឆ្នាំគឺ ៤,៥ ពាន់លានដុល្លារអាមេរិក។

Top