• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធមជ្ឈមណ្ឌលគ្រប់គ្រង ប្រតិបត្តិការអនឡាញ ជួយឧបត្ថម្ភជំនាញធ្វើរោគវិនិច្ឆ័យនិងព្យាបាល Covid-19


 សកម្មភាពពិនិត្យសុខភាព (រូបថត៖ TTXVN)
 

នាព្រឹក​​ថ្ងៃទី៥ ខែមិនា ឆ្នាំ​២០២០ ក្រសួងសុខាភិបាលបានរួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុន VMED បាន​បើក​ សម្ពោធមជ្ឈមណ្ឌលគ្រប់គ្រង ប្រតិបត្តិការអនឡាញ ជួយឧបត្ថម្ភជំនាញ ធ្វើរោគវិនិច្ឆ័យនិងព្យាបាល Covid-19។ មជ្ឈមណ្ឌលនេះត្រូវបានដាក់ឲ្យដំណើរការ សំដៅ​ឆ្លៀត​យក​ប្រយោជន៍​ពីគុណ​សម្បត្តិ​លេច​ធ្លោនៃ​បណ្ដា​វិធាន​ការសុខាភិបាលឌីជីថល ក្នុងការគ្រប់គ្រង រុញថយក្រោយ Covid-19 និងគ្រប់គ្រង​ជំងឺ​រាត​ត្បាត​នាពេល​ខាង​មុខ ក៏ដូចជាអនុញ្ញាតឲ្យអ្នកជំនាញ អ្នកគ្រប់គ្រង ធ្វើការផ្ដល់ប្រឹក្សាជំនាញ និងណែនាំដល់ ស្ថាប័ន​ពាក់​ព័ន្ធនានា បានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព រួមចំណែកលើកកម្ពស់គុណភាព នៃការធ្វើ​រោគ​វិនិច្ឆ័យ​និងការព្យាបាល។

មជ្ឈមណ្ឌល​នេះមានលទ្ធភាពតភ្ជាប់ទៅនឹងទីកន្លែងសំខាន់ៗចំនួន ២៣ ក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាត និងមន្ទីរ​ពេទ្យ​ជាង ១៤០០ នៅទូទាំងប្រទេស។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលនេះក៏មានមុខងារគ្រប់គ្រង និង​សម្រប​សម្រួលនូវប្រភពកម្លាំង និងសកម្មភាពជំនាញ សំដៅជួយឧបត្ថម្ភដល់​មូលដ្ឋាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ Covid-19 ផង​ដែរ៕

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម​
 

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

សម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនៅរសៀលថ្ងៃទី៣ ខែកញ្ញា នៅសាលប្រជុំតឹនត្រាវ អគាររដ្ឋសភា (ហាណូយ)។ យោងតាមផែនការ សម័យប្រជុំនេះនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល។ ដំណាក់កាលទី១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ (រសៀលថ្ងៃទី៣ ខែកញ្ញា និងព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦)។ ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃកន្លះ (ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦)។

Top