• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី៣៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នាព្រឹកថ្ងៃទី ១៣ ឧសភា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានបើកសម័យប្រជុំលើកទី ៣៣។ សម័យប្រជុំនេះគ្រោងនឹង ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ឧសភា។

ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់យោបល់ លើខ្លឹមសារមួយចំនួនដូចជា៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការសាកល្បង គំរូអាជ្ញាធរទីក្រុង និងយន្តការ គោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍ ទីក្រុង Da Nang និងខេត្ត Nghe An; របាយការណ៍វាយតម្លៃបំពេញបន្ថែមលើលទ្ធ ផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៣; ការអនុវត្ត ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៤; ផ្តល់យោបល់លើផែនការមេជាតិអំពីលំហសមុទ្រ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុ វិស័យដល់ឆ្នាំ ២០៥០ និងផ្តល់យោបល់លើគោលជំហរវិនិយោគក្នុងកម្មវិធីគោលដៅ ជាតិស្តីពីការអភិវឌ្ឍវប្បធម៌ ដំណាក់កាល ២០២៥-២០៣៥។
ការត្រៀមរៀបចំសម័យប្រជុំលើកទី៧ រដ្ឋសភា នីតិកាលទី១៥ និងការបូកសរុប សម័យប្រជុំវិសាមញ្ញលើកទី៧ នៃរដ្ឋសភា នីតិកាលទី១៥ ក៏ត្រូវបានគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាផ្ដល់យោបល់នៅក្នុងសម័យប្រជុំនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល សម័យកាលមាស

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល “សម័យកាលមាស”

“ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានបានឈានចូល “ដំណាក់កាលមាស” ដោយមានសក្ដានុពលកិច្ចសហប្រតិបត្តិការបើក ចំហ និងមានទំនុកចិត្តក្នុងការសម្រេចបានសមិទ្ធិផលជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

Top