បច្ចុប្បន្ន ប្រទេសទាំងមូលបានបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តចំនួន ៣៤ គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំចំនួន៣.៣២១ គណៈកម្មការរៀបចំការបោះឆ្នោតសមាជិកសភាចំនួន ១៨២; គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តចំនួន ៧៤៤ គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំចំនួន២២.៥៤១ និងក្រុមបោះឆ្នោតចំនួន ៧២.១៩១កន្លែង។ ដោយផ្អែកលើលទ្ធផលនៃសន្និសីទពិគ្រោះយោបល់លើកទីបី នៅថ្ងៃទី១៤ ខែកុម្ភៈ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីសម្រេចចិត្តលេខ ១៥១ ដោយប្រកាសបញ្ជីបេក្ខជនផ្លូវការចំនួន ៨៦៤ រូប ឈរឈ្មោះជាសមាជិកសភា នីតិកាលទី១៦ ក្នុងមណ្ឌលបោះឆ្នោតចំនួន ១៨២។ ថ្លែងសុន្ទរកថាបើកសន្និសីទ លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖
“នេះជាឱកាសមួយសម្រាប់យើង បញ្ជាក់ពីសមត្ថភាពដឹកនាំរបស់បក្ស ប្រសិទ្ធភាពគ្រប់គ្រងរបស់រដ្ឋ និងប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធនយោបាយក្នុងបរិបទដែលទើបបានបញ្ចប់ការរៀបចំក្បាល់ម៉ាស៊ិនឡើង។ ដូច្នេះហើយ ការបោះឆ្នោតលើកនេះ ត្រូវបានកំណត់ជាភារកិច្ចនយោបាយស្នូលនៃឆ្នាំ២០២៦។ ភារកិច្ចដែលបានដាក់ចេញសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនៅពេលនេះ គឺត្រូវរៀបចំឱ្យបានល្អ ដោយធានាថាការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ប្រជាធិបតេយ្យ ស្របច្បាប់ មានសុវត្ថិភាព សន្សំសំចៃ និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់ប្រជាជនទូទាំងប្រទេស”៕






