• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ឆ្នាំ ២០២៣

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ បានបើកកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុង San Francisco សហរដ្ឋអាមេរិក។
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ឆ្នាំ ២០២៣។ រូបថត៖ Pham Huan/VOV-Washington

សន្និសីទនេះរួមមានសម័យប្រជុំស្តីពី “ស្ថានភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់ពិភពលោកនិងក្នុងតំបន់” “គំរូសេដ្ឋកិច្ចផ្គត់ផ្គង់ទំនើប” “ហិរញ្ញវត្ថុប្រកបដោយចីរភាព” និង “ទ្រព្យសម្បត្តិឌីជីថល”។ 

ថ្លែងមតិបើកព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានឲ្យដឹងថា៖ “ឆ្នាំនេះជាឆ្នាំគន្លឹះ សម្រាប់ដំណើរការរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ហើយកិច្ចខិតខំប្រឹងប្រែងនាបច្ចុប្បន្នបានផ្តោតលើអាទិភាពយូរអង្វែង ក្នុងនោះមានការបង្កើននិរន្តរភាពហិរញ្ញវត្ថុ និងជំរុញកំណែទម្រង់ហិរញ្ញវត្ថុ សំដៅកសាងខឿនសេដ្ឋកិច្ចក្នុងរយៈពេលវែង។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Ho Duc Phoc បានចែករំលែកថា ទោះបីជាវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ តម្រូវការវិនិយោគសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគឺធំធេងណាស់ក៏ដោយ ប៉ុន្តែអត្រាបំណុលសាធារណៈនៅតែត្រូវបានរក្សាក្នុងកម្រិតសុវត្ថិភាព។ វៀតណាមនៅតែរៀបចំរចនាសម្ព័ន្ធចំណាយថវិកាឡើងវិញតាមទិសដៅកាត់បន្ថយអត្រានៃការចំណាយជាប្រចាំ បន្តបង្កើនការវិនិយោគសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។ យោងតាមលោករដ្ឋមន្រ្តី Ho Duc Phoc វៀតណាមកំពុងឆ្ពោះទៅរកការរៀបចំរចនាសម្ព័ន្ធប្រភពចំណូលថវិកាឡើងវិញ តាមទិសដៅគ្របដណ្តប់លើប្រភពចំណូល ពង្រីកមូលដ្ឋានចំណូល ជាពិសេសប្រភពចំណូលថ្មី ស្របតាមទម្លាប់អន្តរជាតិ ទន្ទឹមនឹងនោះ បង្កើតបរិយាកាសវិនិយោគអាជីវកម្មអំណោយផល សមភាព លើកទឹកចិត្តការវិនិយោគ និងគ្រប់គ្រងប្រាក់ចំណូលឲ្យបានសមស្រប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top