អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសន្និបាត។ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំសម័យប្រជុំបើក។ នៅសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈិមនឹងពិចារណា និងផ្ដល់សេចក្ដីសម្រេចលើបញ្ហាសំខាន់ៗទាក់ទងនឹងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្ស ខ្លឹមសារស្តីពីការកសាងបក្ស ប្រព័ន្ធនយោបាយ និងការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី។ ល។
អញ្ជើញថ្លែងសុន្ទរកថាបើកសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៤ បានកំណត់គោលមាគ៌ា គោលដៅ និងទិសដៅយុទ្ធសាស្ត្រ
សំខាន់ៗ; សន្និបាតលើកទី២នៃគណៈកម្មាធិការមជ្ឈិម បានដាក់មូលដ្ឋានគ្រឹះលើការរៀបចំនិងបទបញ្ញត្តិប្រតិបត្តិការសម្រាប់អាណត្តិទាំងមូល។ សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈិម ត្រូវតែប្រែក្លាយទិសដៅទាំងនោះទៅជាការសម្រេចចិត្ត ដើម្បីលុបបំបាត់ចំណុចកកស្ទះ ដោះសោធនធាន និងបង្កើតសមត្ថភាពអភិវឌ្ឍន៍ថ្មីៗ។ ខ្លឹមសារចំនួន ១៣ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងសន្និបាតលើកនេះ គ្របដណ្តប់លើវិស័យជាច្រើន ប៉ុន្តែសុទ្ធតែឆ្ពោះទៅរកគោលដៅខ្ពស់ជាង ដោយស្ថាបនាសមត្ថភាពក្នុងការដឹកនាំ ការកាន់អំណាច អភិបាលកិច្ច ការធ្វើសកម្មភាព ការអភិវឌ្ឍ និងការពារប្រទេសជាតិក្នុងយុគសម័យថ្មី។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានចង្អុលបង្ហាញយ៉ាងច្បាស់ថា៖
«សេចក្ដីសម្រេចចិត្តដែលបានអនុម័តដោយគណៈកម្មាធិការមជ្ឈិម ត្រូវតែបង្កើតជំហានផ្លាស់ប្ដូរយុទ្ធសាស្ត្រចំនួន៤៖ លើកកំពស់សមត្ថភាពភាពក្នុងការដឹកនាំ ការកាន់អំណាច និងគុណភាពប្រតិបត្តិការរបស់បក្ស និងក្បាលម៉ាស៊ីនរដ្ឋ; អភិបាលកិច្ចដោយឯកភាពលើលំហអភិវឌ្ឍន៍ និងពង្រីកប្រសិទ្ធភាពនៃធនធានជាតិ; ការបង្កើតគំរូអភិវឌ្ឍន៍ដោយផ្អែកលើផលិតភាព បញ្ញា បច្ចេកវិទ្យា និងមនុស្ស; ម្ចាស់ការទប់ស្កាត់ជាមុន បង្កើនភាពធន់ សមត្ថភាពសម្របខ្លួន និងការពារប្រទេសជាតិយ៉ាងរឹងមាំ។ ស្នើឱ្យគណៈកម្មាធិការមជ្ឈិមផ្តោតលើការឆ្លើយសំណួរដែលថា៖ តើការសម្រេចចិត្តនីមួយៗដោះស្រាយបញ្ហាកកស្ទះអ្វីខ្លះ? តើអាចបង្កើតសមត្ថភាពថ្មីអ្វីខ្លះ ហើយតើត្រូវការលក្ខខណ្ឌអ្វីខ្លះ សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព?»
យោងតាមរបៀបវារៈ សន្និបាតនឹងធ្វើការរហូតដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦៕





