• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសកម្មភាពទេសចរណ៍ឡើងវិញ ដោយធានាសុវត្ថិភាព ប្រសិទ្ធភាព

នាបច្ចុប្បន្ននេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កំពុងខិតខំប្រឹងប្រែងសុក្រិតវិធានការបើកសកម្មភាពទេសចរណ៍ ដើម្បីជួយ សម្រួលដល់ភ្ញៀវទេសចរ ក៏ដូចជាសហគ្រាសនានា ដើម្បីទទួលភ្ញៀវទេសចរផងដែរ។
  សកម្មភាពទេសចរន៍នៅ សមុទ្រMy Hoa ខេត្ត Ninh Thuan (រូបថត៖ Doan Si/VOV)  

រដ្ឋាភិបាលវៀតណាមបានយល់ព្រមចំពោះសំណើររបស់ក្រសួង វប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានាស្ដីពីការបើកសកម្មភាពទេសចរណ៍(ផ្លូវអាកាស ផ្លូវគោក ផ្លូវសមុទ្រ) ដោយធានាសុវត្ថិភាព វិទ្យាសាស្ត្រ និងប្រសិទ្ធភាពតាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃពី ១៥ មិនា។ នាបច្ចុប្បន្ននេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កំពុងខិតខំប្រឹងប្រែងសុក្រិតវិធានការបើកសកម្មភាពទេសចរណ៍ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ ក៏ដូចជាសហគ្រាសនានា ដើម្បីទទួលភ្ញៀវទេសចរផងដែរ។

លោក Nguyen Trung Khanh អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) លោក Nguyen Trung Khanh បានអះអាងថា៖ ការបើកសកម្មភាពទេសចរណ៍ឡើងវិញចាំបាច់ត្រូវអនុវត្តន៍តាមទិសដៅសុវត្ថិភាព វិទ្យាសាស្ត្រតាមស្មារតីដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហើយត្រូវផ្ដោតសំខាន់លើដំណោះស្រាយចំនួន ៧ ក្រុម។ ដំបូងឡើយ គឺត្រូវធានាសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះគឺដំណោះស្រាយស្ដីពីការតភ្ជាប់រវាងអាកាសចរណ៍ និងទេសចរណ៍។ វៀតណាមបានលុបចោលបទបញ្ញត្តិការដាក់កំហិតជើងហោះហើរអន្តរជាតិចាប់ពីថ្ងៃទី ១៥ កុម្ភៈ។ នេះគឺជាលក្ខខ័ណ្ឌអំណោយផល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកវៀតណាម។ ជាពិសេស ដើម្បីធានាការស្ដារទេសចរណ៍នោះ វៀតណាមនឹងផ្ដោតសំខាន់លើគុណភាពផលិតផលដោយធានាមូលដ្ឋានសំភារៈ និងពង្រឹងប្រភពធនធានមនុស្សលើវិស័យទេសចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top