• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពអន្តរជាតិនៃផ្នែកទំនិញ​​​ស្រូវ​អង្ករវៀតណាម - Hau Giang ឆ្នាំ ២០២៣

នាយប់ថ្ងៃទី ១២ ខែធ្នូ នៅទីក្រុង Vi Thanh ខេត្ត Hau Giang មហោស្រពអន្តរជាតិនៃផ្នែកទំនិញស្រូវអង្ករវៀតណាម - Hau Giang ក្រោមប្រធានបទ “ដំណើរមួយពាន់ឆ្នាំនៃស្រូវអង្ករវៀតណាម” បានបើកជាផ្លូវការ។
ការសម្តែងរបាំនៅក្នុងពិធីបើក។ រូបថត៖ VOV

មហោស្រពឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៥ ខែធ្នូ ដោយមានការតាំងពិពណ៌ សន្និសីទ និងសិក្ខាសាលាជាបន្តបន្ទាប់ រួមមាន៖ ពិព័រណ៍ផ្លូវអង្ករវៀតណាម; ពិព័រណ៍ផលិតផល OCOP នៅក្នុងមូលដ្ឋាន; ពិព័រណ៍ខ្សែសង្វាក់ផ្នែកទំនិញស្រូវអង្ករ; ការតាំងបង្ហាញគ្រឿងម៉ាស៊ីន និងឧបករណ៍កសិកម្ម ការបង្ហាញបច្ចេកវិទ្យាធ្វើយន្តូបនីកម្មកសិកម្ម; ឧទ្ទេសនាមគំរូកសិកម្មវិលជុំ។ មហោស្រពនេះត្រូវបានរៀបចំឡើងក្នុងបរិបទដែលវៀតណាមមានបំណងក្លាយជាប្រទេសជួរមុខ ក្នុងផលិតកម្មស្រូវប្រកបដោយគុណភាព កាត់បន្ថយការបំភាយឧស្ម័ន អភិវឌ្ឍន៍តាមទិសដៅបៃតង និងនិរន្តរភាព។

ថ្លែងមតិតាមបណ្តាញអ៊ីនធឺណែត នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឲ្យដឹងថា ការនាំចេញស្រូវអង្កររបស់វៀតណាមអាចឈានដល់ ៨ លានតោននៅឆ្នាំនេះ។ នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែជាសមាជិកប្រកបដោយទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកធានាសន្តិសុខស្បៀងពិភពលោកក្នុងគ្រាលំបាក៖ “វៀតណាមក៏ជាប្រទេសដំបូងគេដែលបានកសាងនិងអភិវឌ្ឍន៍ផែនការរៀបចំផ្ទៃដី ១ លានហិកតា សម្រាប់ដំណាំស្រូវដែលមានគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាប រួមចំណែកលើកកំពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន។ នេះក៏ជាភារកិច្ចជាតិ និងសកលលោកផងដែរ។ យើងបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងការកសាងកសិកម្មដែលមានការបំភាយឧស្ម័នទាប”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top