• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពទេសចរណ៍វប្បធម៌-ផ្សារបណ្តែតទឹក Cai Rang - Can Tho

នាថ្ងៃ ១០ កក្កដា នៅទីក្រុង Can Tho មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Can Tho បានសហការជាមួយគណៈកម្មាធិការប្រជាជនខ័ណ្ឌ Cai Rang ដើម្បីរៀបចំពិធីបើក “មហោស្រពទេសចរណ៍វប្បធម៌ផ្សារអណ្តែតទឹក Cai Rang - Can Tho លើកទី៧ ក្នុងឆ្នាំ២០២៣។
ភ្ញៀវទេសចរមកទស្សនា និងថតរូបអនុស្សាវរីយ៍ (រូបថត៖ Phong Linh/laodong.vn)

ប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១០ នេះដល់ថ្ងៃទី  ១២ ខែកក្កដា   ព្រឹត្តិការណ៍នេះ មានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ ក្បួនដង្ហែនាវាទេសចរណ៍ចំនួន ៤០ ពីកំពង់ផែ Ninh Kieu ទៅផ្សារបណ្តែតទឹក Cai Rang; កម្មវិធីសម្តែង Don ca tai tu នៅផ្សារបណ្តែត Cai Rang; ណែនាំផលិតផលពាណិជ្ជកម្ម សេវាកម្ម ផលិតផលកសិកម្ម; ការប្រណាំងទូកបើកទូលាយ; ការប្រកួតអ្វើនំប្រជាប្រិយ; ទិវាបុណ្យផ្លាស់ប្តូរឌីជីថលទេសចរណ៍រវាងទីក្រុងហូជីមិញនិងខេត្តក្រុងចំនួន១៣ក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។ លោក Nguyen Doi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា៖ “ទីក្រុងជំរុញការអភិវឌ្ឍគម្រោង “អភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌អរូបីជាតិ វប្បធម៌ផ្សារបណ្តែត Cai Rang សម្រាប់អភិវឌ្ឍន៍ទេសចរណ៍ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។ បង្កើនការគ្រប់គ្រងរដ្ឋអំពីទេសចរណ៍ គ្រប់គ្រងគុណភាពនៃសេវាកម្មទេសចរណ៍ ការគ្រប់គ្រងតម្លៃសេវាកម្ម; ផ្តោតលើការកសាងផលិតផល និងសេវាកម្មទេសចរណ៍ប្រកបដោយគុណភាព; កសាងបរិយាកាសទេសចរណ៍ប្រកប ដោយសុវត្ថិភាព និងស្និទ្ធស្នាល ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់ផ្សារបណ្តែតទឹក Cai Rang កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។

ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ទីក្រុង Can Tho បានទទួលស្វាគមន៍ភ្ញៀវទេសចរជិត ៤ លាននាក់មកទស្សនា   សម្រេចបាន ៧៦,៧% នៃផែនការសម្រាប់ពេញមួយឆ្នាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top