• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យវប្បធម៌វៀតណាម - ជប៉ុនលើកទី ៦ នៅទីក្រុង Da Nang


 ទិដ្ឋភាពនៃការបើកពិធីបុណ្យវប្បធម៌វៀតណាម - ជប៉ុនលើកទី ៦ នៅទីក្រុង Da Nang
 

 នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង Da Nang មន្ទីរកិច្ចការបរទេស Da Nang សហការ​ជាមួយ​ស្ថាន​ទូត​ជប៉ុន​ប្រចាំនៅ​វៀត​ណាម បានបើកពិធីបុណ្យវប្បធម៌​វៀតណាម - ​ជប៉ុនលើកទី ៦ ។
 
​ថ្លែង​មតិនៅពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Huynh Duc Tho បាន​ឲ្យដឹង​ថាពិធី​បុណ្យជួបប្រាស្រ័យទាក់ទងខាងវប្បធម៌វៀតណាម - ជប៉ុនគឺជាព្រឹត្តិការណ៍​មួយក្នុង​ចំណោម​ព្រឹត្តិការណ៍​ផ្នែកកិច្ច​ការ​បរទេសដ៏លេចធ្លោរប​ស់ទីក្រុង Da Nang ប្រចាំឆ្នាំ ហើយនេះក៏ជាឱកាសមួ​យសម្រាប់​ ភាគី​ទាំងពីរ​ពិនិត្យឡើ​ង​វិញ និងរឹតបន្តឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់​តែរីកចម្រើន​ថែមទៀតផងដែរ។ តាមរយៈ​ការតាំង​បង្ហាញ​ស្តង់​ទំនិញ សំដែងសិល្បៈវប្បធម៍ តន្ត្រីនិងសកម្មភាពផ្សព្វផ្សាយ ជម្រុញវិស័យទេសចរណ៍នានា ពិធីបុណ្យនេះ​បានរួម​ចំណែកនាំមកនូវសិល្បៈនិងវប្បធម៍របស់ជប៉ុនដល់ប្រជាជន​វៀតណាមយ៉ាងច្រើនកុះករ ក៏ដូច​ជាបើក​ឱកាសសហប្រតិបត្តិការរវាងទីក្រុង Da Nang និងតំបន់មូលដ្ឋានជប៉ុនលើវិស័យសេដ្ឋកិច្ច-សង្គម​ជាច្រើន​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top